បុរសម្នាក់ចាក់សាំងដុតខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកច្រើនពេក

(ស្វាយរៀង)៖ បុរសម្នាក់ដាច់ចិត្តទិញសាំងចំនួន៣លីត្រ មកចាក់ស្រោចលើខ្លួន ហើយដុតធ្វើអត្តឃាតបណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បងប្អូនអ្នកជិតខាងបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដន អាយុ ២៨ឆ្នាំ មុខរបរជាអ្នករត់រឺម៉ក់កង់បី មានទីលំនៅកន្លែងកើតហេតុខាងលើ។ 

ពួកគាត់បានបន្តទៀតថា ជនរងគ្រោះបានព្យាយាមចងកសម្លាប់ខ្លួន២ដងមកហើយ តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ ទើបតែពេលនេះ បានសម្លាប់ខ្លួនដោយដុតខ្លួនឯងតែម្តង។

ជនរងគ្រោះបាននិយាយថា ខ្លួនខ្មាសគេណាស់ ដោយសារម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកជាច្រើនពេក៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មានខេត្តបន្ទាយមានជ័យ កាលពីយប់ ថ្ងៃទី០២ កក្តដា ២០១៤។

បុរសរងគ្រោះ មានឈ្មោះ អាន សុភ័ក្រ អាយុ២៥ឆ្នាំ ដែលមានប្រពន្ធឈ្មោះធុង វេត អាយុ២៧ឆ្នាំ មានកូនប្រុសម្នាក់ មានមុខរបរកសិករ រស់នៅភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមសម្តី ប្រពន្ធជនរងគ្រោះ ឈ្មោះ ធុង វេត បានប្រាប់ថា មុនពេលរងគ្រោះ ដោយឆេះភ្លើង បណ្តាលឱ្យរបួសពេញខ្លួន គឺប្តីរបស់គាត់ បំរុងទៅមើលទ្រូនៅវាលស្រែ ហើយចុះមក ធាក់ម៉ូតូមិនឆេះ និងបានបើកគម្របសាំងមើល ទើបដឹងថាអស់សាំង ហើយក៏បានទៅទិញ សាំង១លីត្រ យកមកចាក់។ ពេលដែលកាន់ ដបសាំងដៃឆ្វេង ហើយកេះដែកភ្លើង បំរុងជក់បារី ក៏បណ្តាលឱ្យឆាបឆេះ សន្ធោសន្ធៅពេញខ្លួន ហើយរមៀលខ្លួនឱ្យរលត់ តែត្រូវបានអ្នកជិតខាង ជួយពន្លត់ របួសពេញខ្លួនប្រាណ។

ក្រោយពេលដែល គ្រោះថ្នាក់រលៀក ពេញដងខ្លួន សាច់ញ្ញាតិបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ និងដឹកបន្ត ទៅកាន់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ បើតាមគ្រូពេទ្យ បាននិយាយថា ស្ថានភាពជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ។ ជនរងគ្រោះ មានជីវភាពក្រីក្រ បានដង្ហោយរកជំនួយ សម្រាប់ព្យាបាលជំងឺ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ចាក់សាំងដុតខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកច្រើនពេក

បុរសម្នាក់ចាក់សាំងដុតខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកច្រើនពេក

បុរសម្នាក់ចាក់សាំងដុតខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម ព្រោះខឹងម្តាយជំពាក់លុយអង្គការ និងអ្នកស្រុកច្រើនពេក