UEFA ពិន័យក្រូអាត ៧៧០០០ផោន ដោយសារអ្នកគាំទ្ររំខានដល់ការប្រកួត

(ប៉ារីស)៖ សហព័ន្ធគ្រប់គ្រងកីឡាប្រចាំទ្វីបអឺរ៉ុប UEFA បានសម្រេចពិន័យសហព័ន្ធបាល់ទាត់ក្រូអាត ជាទឹកប្រាក់ចំនួន ៧៧០០០ផោន ពីបទក្រុមអ្នកគាំទ្ររបស់ខ្លួន បង្កភាពរញ៉េរញ៉ៃនាពេលប្រកួតកន្លងមក។

UEFA1

សារព័ត៌មាន Dailymail បានអោយដឹងថា ក្រូអាតជាក្រុមទី២ហើយ ដែល UEFA ដាក់ពិន័យជាទឹកប្រាក់ ក្រោយពេលពិន័យរុស្ស៊ី ១៥ម៉ឺនអឺរ៉ូ ដោយសារអ្នកគាំទ្រទៅវាយអ្នកគាំទ្រឆេក នៅក្នុងទីក្រុង Marseille ថ្ងៃទី១៣ មិថុនា ក្នុងឱកាស Euro 2016 នៅប្រទេសបារាំង។

UEFA2

ការពិន័យនេះត្រូវបានធ្វើឡើង ដោយសារអ្នកគាំទ្រក្រូអាត បានគប់វត្ថុផ្សេងៗ និងដុតកាំជ្រួចបោះចូលទីលាន ដែលធ្វើអោយការប្រកួតរវាងក្រអាត និងសាធារណរដ្ឋឆេក ត្រូវបានផ្អាក៥នាទីផងដែរ ដែលបានកើតឡើងនៅពេលដែលឆេក រកបាន១គ្រាប់វិញ ១-២។

UEFA3

បន្ថែមពីលើនេះទៀត ក្រុមអ្នកគាំទ្រក្រូអាត ក៏បានហក់ចេញពីកៅអី ទៅវាយអ្នកគាំទ្ររបស់ឆេកផងដែរ នៅក្រោយបញ្ចប់លទ្ធផលស្មើគ្នា ក្រូអាត ២-២ ជាមួយឆេក ដោយមិននឹកស្មាន ក្រោយក្រូអាតនាំមុខ ២-០ ហើយនោះ ចាប់ពីនាទីទី៥៩មក៕

UEFA4

UEFA5

baykdang.com