ក្នុង​ប្រអប់​ iPhone 7 ​នឹង​​​គ្មាន​ភ្ជាប់​ជា​មួយ​កាស​ឥត​ខ្សែ

​​ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​មួយ​ពី​ iPhone បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​អ្វី​ដែល​នឹង​មាន​ក្នុង​ប្រអប់​ iPhone 7 ដែល​គ្មាន​រន្ធ​ដោត​កាស​​ប្រភេទ​ 3.5mm។

 

ក្នុង​ប្រអប់​ iPhone 7 ​នឹង​​​គ្មាន​ភ្ជាប់​ជា​មួយ​កាស​ឥត​ខ្សែ

រូបរាង​គំរូ

 

បើ​តាម​ពាក្យ​ចចាមអារ៉ាម​ដែល​នៅ​វិលវល់​ក្នុង​កម្មវិធី​តាំង​បង្ហាញ​​ Computex Taipei ឆ្នាំ​ ២០១៦ ​​ឲ្យ​ដឹង​ថា​ Apple ត្រៀម​បញ្ចូល​នូវ​ខ្សែ​សម្រាប់​ត​​ពី​ប្រភេទ​រន្ធ​ដោត​កាស​ 3.5mm ទៅ​រន្ធ​ Lighting នៅ​ក្នុង​ប្រអប់​ iPhone 7។ នេះ​មាន​ន័យ​ថា​ ប្រភេទ​កាស​ដែល​នឹង​ភ្ជាប់​ជា​មួយ​ iPhone 7 គឺ​ដូច​ទៅ​នឹង​កាស​ដែល​មាន​លើ​ម៉ូដែល​ iPhone​ កន្លង​មក​ ដោយ​មិន​មែន​ជា​ប្រភេទ​កាស​ឥត​ខ្សែ​នោះ​ឡើយ។

 

ក្នុង​ប្រអប់​ iPhone 7 ​នឹង​​​គ្មាន​ភ្ជាប់​ជា​មួយ​កាស​ឥត​ខ្សែ

 

​ប្រភព​នៃ​​​​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ក៏​បាន​លើក​ឡើង​អំពី​ទំហំ​អង្គផ្ទុក​ទិន្នន័យ​របស់​ iPhone 7 ដែល​អាច​មាន​ទំហំ​ធំ​ដល់​ទៅ​ ២៥៦GB ដូច​នឹង​​​ពាក្យ​ចចាមអារ៉ាម​​បាន​ផ្សព្វផ្សាយ​កន្លង​មក​ដែរ៕

 

ចុច​អាន៖ បុគ្គលិក​រោងចក្រ​​ដំឡើង​ iPhone ថា​​កាមេរ៉ា​ភ្លោះ​លើ​ iPhone 7 ត្រូវ​រំសាយ​ចោល

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​