ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

​​​ទឹក​ជំនន់​ ​​​បាក់​ដី​ និង​​លំហូរ​ល្បាប់​ភក់ បាន​សម្លាប់​​មនុស្ស​​​​ ២២​នាក់​ ​​និង​​ជាង​ ១៩៧ ០០០​នាក់​​​ ​ត្រូវ​បាន​​​​ជម្លៀស​នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​ចិន​ ចាប់​តាំង​​​​ពី​​មាន​ភ្លៀង​​ធ្លាក់​​​​​​​​​​​​កាលពី​​ថ្ងៃ​សៅរ៍​​កន្លង​​មក។ ​នេះ​​បើ​តាម​​​​​ក្រសួង​កិច្ចការ​ស៊ីវិល​​បាន​បញ្ជាក់​ឲ្យ​ដឹង​​​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

 

ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

 

បើ​​យោង​​ទៅ​តាម​​​​ក្រសួង​ ​​នៅ​ម៉ោង​​ ៩​ព្រឹក​​ថ្ងៃច័ន្ទ​ ​ប្រជាជន​ប្រមាណ​​ ៣,៧​លាន​នាក់​​​​រស់​នៅ​​​​​ ៦​ខេត្ត ​រួម​ទាំង​ខេត្ត​​ហ៊ូបេ ស៊ីឈួន ​និង​​ទីក្រុង​​ឆុងឈីង​​ ​បាន​​ប៉ះពាល់​​ដោយ​គ្រោះ​​ធម្មជាតិ​​​​​ខាង​លើ។ ចំណែក​​​​មនុស្ស​​​​ ២០​នាក់​​ផ្សេង​ទៀត​​​ កំពុង​បាត់​ខ្លួន។

ផ្ទះ​ប្រជាពលរដ្ឋ​​​ចំនួន​ ២ ៤០០​ខ្នង​ ​ត្រូវ​បាន​បំផ្លាញ ​និង​​ដី​ដំណាំ​​​ ២០ ៩០០​​​ហិច​តា​​​ត្រូវ​បាន​កម្ទេច​ ​​បើ​​គិត​ពី​ទំហំ​ខូច​ខាត​វិញ​មាន​តម្លៃ​​ដល់​ទៅ ៤០៧,៩​​លាន​​ដុល្លារ​អាមេរិក​​ឯណោះ៕

 

ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

 

 

ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

 

ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

 

ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

 

ទឹក​ជំនន់​​​​បាក់​ដី​សម្លាប់​​២២​នាក់ និង​ជិត​​២០ម៉ឺន​នាក់​​​ត្រូវ​ជម្លៀស​​នៅ​ចិន

 

ចុចអាន៖ ភ្លៀង​​ធ្លាក់​​​​ដូច​គេ​ហែក​មេឃ ​​​អ្នក​ស្លាប់​កើន​៣៥នាក់​ នៅ​ឥណ្ឌូណេស៊ី

 

​ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Xinhua