ប្រេស៊ីល​តែង​តាំង​លោក Tite ជំនួស Dunga ដែល​ត្រូវ​បណ្ដេញ​ចេញ​

លោក Adenor Leonardo Bacchi ឬ​ឈ្មោះ​ហៅ​ក្រៅ​ថា Tite ត្រូវ​បាន​តែង​តែង​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​។

 

ប្រេស៊ីល​តែង​តាំង​លោក Tite ជំនួស Dunga ដែល​ត្រូវ​បណ្ដេញ​ចេញ​ លោក Adenor Leonardo Bacchi ហៅ Tite 

 

ការ​តែងតាំង​គ្រូ​បង្វឹក​វ័យ​៥៥​ឆ្នាំ​ធ្វើ​ឡើង​ បន្ទាប់​ពី​ លោក​ Dunga ត្រូវ​បញ្ចប់​ពី​តួ​នាទី​ក្រោយ​ដឹកនាំ​ប្រេស៊ីល​បរាជ័យ​នៅ​ Copa America ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​។

 

Tite នឹង​ចូល​កាន់​តំណែង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ទីក្រុង​រីយ៉ូ​។ អតីត​អ្នក​ចាត់​ការ​ទូទៅ​ Corinthians ​ដឹកនាំ​ក្លឹប​ឈ្នះ Copa Libertadores និង World Club Cup មុន​លា​ឈប់ ហើយ​ធ្លាប់​ដឹកនាំ​ក្លឹប​អាជីព​១៣ ផ្សេងគ្នា​រួម​មាន​ដូចជា៖ Gremio, Atletico Mineiro, Palmeiras និង​ក្លឹប​នៅ​ប្រទេស​អារ៉ាប់រួម​ជាដើម៕

 

ចុចអាន៖ អង់គ្លេស ​ស្មើ​ស្លូវ៉ាគី ឯ​​វែល​បំបាក់​រុស្សី​ ឡើង​លេខ​១​ក្នុង​ពូល

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC

  • ប្រេស៊ីល​តែង​តាំង​លោក Tite ជំនួស Dunga ដែល​ត្រូវ​បណ្ដេញ​ចេញ​已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កីឡា