ថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែ នៅប្រទេសចិន

បុណ្យស៊ីសាច់ឆ្កែ​នៅក្នុងប្រទេសចិន​ពុំមែនជាបុណ្យថ្មីថ្មោងអ្វីនោះទេ​ បុណ្យYulin ​នេះមានអាយុកាលជាង៥សតវត្សរ៍មកហើយ​ ដែលភាគច្រើនគេឃើញប្រជាជិនចិននៅភាគខាងត្បូង​នៃផ្ទៃប្រទេសតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ​ ដែលតម្រូវឱ្យអ្នកដែលមានជំនឿងប់ងល់នៃពិធីនេះ​ ត្រូវដើររកទិញ​សាច់ឆ្កែ ​ដែលមានគេធ្វើទុកហើយស្រាប់ៗ​ (ដូចសាច់ជ្រូកខ្វៃដែរ) ​នៅតាមផ្សារ ​ដើម្បីយកមកបូជានៅឯគេហដ្ឋានរបស់ពួកគេ ​។ រីឯពួកបណ្ដាជនដែលប្រកបរបររកស៊ីសម្លាប់សត្វសុនខវិញ​ ពួកគេតែងដើរចាប់​ ដើរឆក់សត្វសុនខទាំងឡាយណាដែលដើរតាមផ្លូវផ្ដេសផ្ដាស ​ឬគ្មានម្ចាស់ជាដើម ​។ សត្វ​សុនខដែលគេសម្លាប់យកសាច់ត្រៀមទុកសម្រាប់ការចូលមកដល់នៃពិធីបុណ្យYulin ​ក្នុងថ្ងៃទី២១ ខែមិថុនា​ ជារៀងរាល់ឆ្នាំនេះ​ គឺគេមិនរើសប្រភេទសត្វសុនខឡើយ​ ឱ្យតែជាសត្វសុនខ ប្រភេទអ្វីក៏បានដែរ ​។​​
យោងតាមសេចក្ដីរាយការណ៍របស់កាសែតស៊ីនហួរ ​បានឱ្យដឹងថា៖ នៅក្នុងប្រទេសចិនបច្ចុប្បន្ននេះ មានប្រជាជនចិនយ៉ាងហោចណាស់ ​៦៤%​ ដែលក្រោកឈរឡើងមកជំទាស់ជាមួយនឹងពិធីបុណ្យមួយដែលគេហៅថា៖​ ពិធីបិសាច នេះ ​។ នៅក្នុងចំណោមប្រជាជនចិនចំនួន២,០០០នាក់ ​ដែលគេបានធ្វើការស្ទង់មតិ​ បានបង្ហាញថា៖ ៥១.៧%នៃពួកគេ មិនចង់ឃើញសាច់ឆ្កែចរាចរណ៍លក់នៅលើទីផ្សារចិនតទៅទៀតទេ ​ខណៈ៦៩.៥% ទៀតថា៖ ពួកគេមិនដែលហូបសាច់ឆ្កែឡើយ ។ ​
ទោះជាយ៉ាងណាក៏ដោយ ​ប្រជាជនចិនមួយចំនួនបានបញ្ចេញមតិប្រតិកម្មទៅនឹងពិធីបុណ្យ Yulin ​នេះថា មិនគួរឱ្យមាននៅលើទឹកដីចិនឡើយ ព្រោះវានឹងបង្ហាញឱ្យអន្តរជាតិមើលឃើញថា​ ប្រទេសចិនគឺជាប្រទេសបិសាច​ ។ សម្រាប់អាជ្ញាធរចិនវិញបាននិយាយថា៖ ​នៅក្នុងប្រទេសចិនគ្មាន​ឧស្សាហកម្មផលិតសាច់ឆ្កែទេ ​មានតែផ្ទះកាប់សាច់តែប៉ុណ្ណោះ ​៕​

ថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែ នៅប្រទេសចិនថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែ នៅប្រទេសចិនថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែ នៅប្រទេសចិនថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែ នៅប្រទេសចិនថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែ នៅប្រទេសចិនថ្ងៃនេះ ជាថ្ងៃប្រារព្ធពិធីបុណ្យស៊ីសាច់ឆ្កែ នៅប្រទេសចិន
ដោយ៖ ឈូក ស
ប្រភព៖ CCTV