ខឹង​ប្តី​ចោទ​ថា​ខ្លួន​លួច​មាន់​គេ យប់​ស្ងាត់​កាប់​ប្រហារ​ប្តី​ស្លាប់

ខេត្តកំពង់ចាម ៖ ដោយ​ហេតុតែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ខឹងសម្បារ​នឹង​ប្តី​របស់​ខ្លួន ដែល​បាន​ហែកកេរ្តិ៍​ចោទ​រឿង​លួច​មាន់​របស់​អ្នកស្រុក​នោះ លុះដល់​ពេល​យប់​ស្ងាត់​កូន​ៗ​ដេក​លង់លក់​អស់ ក៏​បាន​លួច​កាប់​ប្រហារ​លើ​ប្តី​ត្រូវ​ចំ​គុម្ពត្រចៀក​១​កាំបិត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​សង្វេគ ។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​បឹង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ លុះ​ព្រឹក​ឡើង​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ ក៏​ត្រូវ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ។

លោក​អនុសេនីយ៍ឯក ទុ​យ សា​វុ​ធ អធិការរង​នគរបាល​ស្រុក​ស្រី​សន្ធរ ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា បុរស​ជា​ប្តី​ឈ្មោះ យី យិ​ត អាយុ​៥៦​ឆ្នាំ បាន​ផឹកស្រា​ស្រវឹង​ស្រឿង​ៗ​នោះ ក៏​បាន​ស្រែក​ប្រាប់​ទៅ​ដល់​អ្នក​ជិតខាង​ថា មាន​បងប្អូន​ណា​បាត់​មាន់​ទេ​ឲ្យ​មក​មើល នៅ​នឹង​បន្ទប់​ផ្ទះ​របស់​គាត់ ព្រោះតែ​ប្រពន្ធ​ជា​អ្នក​លួច​មាន់ តែ​មិន​មាន​អ្នក​ណា​មក​មើល​នោះ​ទេ ។

លោក​អនុសេនីយ៍ឯក ទុ​យ សា​វុ​ធ ប្រាប់​បន្ត​ថា​ទាំង​ប្តី និង​ប្រពន្ធ​បាន​ផឹក​ស្រវឹង​ដូច​គ្នា លុះដល់​ពេល​យប់​ឡើង​ប្តី​កំពុង​តែ​ដេក​នៅ​លើ​ផ្ទះ​ជាមួយនឹង​កូន​ៗ៦​នាក់ ដោយ​ប្រពន្ធ​ឈ្មោះ អ៊ុ​ក វ៉ា អាយុ​៥៣​ឆ្នាំ បាន​ខឹងសម្បារ​ចំពោះ​ប្តី​កាលពី​ព្រឹក​នោះ ក៏​ដើរទៅ​ទាញ​យក​កាំបិត​ផ្គាក់ មក​កាប់​ប្រហារ​លើ​ប្តី​ចំ​ត្រង់​គុម្ពត្រចៀក​ឆ្វេង​១​កាំបិត​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។

ស្រី្ត​ជា​ប្រពន្ធ​មិន​បាន​រត់គេច​ខ្លួន​ចេញ​ទៅ​ណា​នោះ​ទេ នឹក​ស្មាន​តែ​សមត្ថកិច្ច​មិនដឹង​សោះ លុះ​ពេល​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នា​មក​មើល​ច្រើន ក៏​ដឹង​ឮ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​ក៏​បាន​ហៅ​ប្រពន្ធ​មក​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ​ព្រម​ទាំ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​គាត់​ពិតជា​បាន​កាប់​ប្រហារ​ប្តី​១​កាំបិត បណ្ដាល​ឲ្យ​ស្លាប់​មែន មូលហេតុ​ដោយសារ​តែ​ខឹង​ប្តី​ស្រែក​មក​លើ​គាត់​ថា​លួច​មាន់​អ្នកស្រុក​នោះ ។

លោក​អនុសេនីយ៍ឯក ទុ​យ សា​វុ​ធ អធិការរង​នគរបាល​ស្រុក​ស្រី​សន្ធរ បញ្ជាក់​ថា បុរស​ជា​ប្តី​ដែល​ស្លាប់​ដោយសារ​ផ្លែកាំបិត​របស់​ប្រពន្ធ​នោះ មានមុខ​រប​ជា​កសិករ ចំពោះ​ករណី​ឃាតកម្ម​ខាងលើ​នោះ​មិន​មានការ​ការ​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផ្សេង​ពី​នេះ​ឡើយ ។ នា​រសៀល​ថ្ងៃ​ទី​២០​មិថុនា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត  ស្រ្តី ម្នាក់ឈ្មោះ យួន សុភាព អាយុ ៤២ឆ្នាំ រស់នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្ត ព្រៃវែង បានយកពូថៅកាប់ចំគល់ ក ប្តី បណ្តាលឲ្យស្លាប់ភ្លាមៗ លើផ្ទះរបស់ខ្លួន វេលាម៉ោង ១១យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។

ស្ត្រីកាប់ប្តីបាន ប្រាប់សមត្ថកិច្ចថា រូបគេកាប់ប្តី សម្លាប់ចោល មូលហេតុ ពេលផឹកស្រវឹង តែងតែ មករករឿង វាយធ្វើបាបខ្លួន ជាក់ស្តែង យប់កើតហេតុ មុនពេលរូបគេ កាប់នោះ ប្តីបានរករឿង លុះដេក រៀបលក់ គេ យកពូថៅកាប់ តែម្តងទៅ។ បុរសជាប្តីត្រូវប្រពន្ធ សម្លាប់ ឈ្មោះ ហឿន ហ៊ន អាយុ៤៧ឆ្នាំ បានស្លាប់ក្នុងថ្លុកឈាម បន្សល់ទុក្ខ កូន តូចៗ បួននាក់ក្នុងបន្ទុក។ ហើយ ប្រពន្ធដែល សម្លាប់ប្តី សមត្ថកិច្ចឃាត់ខ្លួនបាន បានកសាងសំនុំរឿងបញ្ជួនខ្លួន ទៅតុលាការសាលាដំបូង ខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយសាកសព សាច់ញាតិរួមគ្នាបូជានិង ធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខឹង​ប្តី​ចោទ​ថា​ខ្លួន​លួច​មាន់​គេ យប់​ស្ងាត់​កាប់​ប្រហារ​ប្តី​ស្លាប់

ខឹង​ប្តី​ចោទ​ថា​ខ្លួន​លួច​មាន់​គេ យប់​ស្ងាត់​កាប់​ប្រហារ​ប្តី​ស្លាប់

ខឹង​ប្តី​ចោទ​ថា​ខ្លួន​លួច​មាន់​គេ យប់​ស្ងាត់​កាប់​ប្រហារ​ប្តី​ស្លាប់

ខឹង​ប្តី​ចោទ​ថា​ខ្លួន​លួច​មាន់​គេ យប់​ស្ងាត់​កាប់​ប្រហារ​ប្តី​ស្លាប់