ស្មាន​តែ​ភ្លេច ! ត្រឡប់​មក​វិញ​ចាប់ខ្លួន​ដដែល

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​ចំការ​ទាប ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​នារី​មាន​សតិ​មិន​ប្រក្រតី​រួច​រត់គេច​ខ្លួន​បាត់ តែ​មួយ​រយៈ​ក្រោយមក​ជនសង្ស័យ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​ត្រាំកក់​ចាប់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​មិន​គ្រប់ទឹក​ម្នាក់​រំលោភ​រហូត​បាន​សម្រេច​តែ​ក្រោយ​ពេល​ចាប់រំលោភ​រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​រហូត​លុះ​នៅ​ពេល​ត្រឡប់​ចូល​ផ្ទះ​វិញ​ប៉ូលិស​ក៏​ចាប់ខ្លួន​តែ​ម្តង​។

លោក សុខ ជា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ប៉ូលិស​ចាប់ខ្លួន​នេះ​មានឈ្មោះ ទាំង ទួន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​ទៅ​តាម​ដីការ​បញ្ជា​ឲ្យ​ចាប់ខ្លួន​លេខ​៨៥៣ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​លោក ឃុន ភឿន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តតាកែវ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ខឹ​ម ងោ​ល អាយុ​៣២​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រ​ក្តី រស់នៅ​ភូមិ​ជាមួយ​គ្នា ។

លោក​អធិការរង​បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​បាន​ជិះ​កង់​ត្រឡប់​ពី​ឌុ​ប​ក្មួយ​ស្រី​របស់​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លោក​អធិការ​បន្ត​ថា ខណៈ​នារី​រង​គ្រោះ​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវលំ​ចូល​ភូមិ ជនសង្ស័យ​អង្គុយ​លើ​ម៉ូតូ​ចាំ​តាម​ផ្លូវ​ជា​ស្រេច លុះ​ពេល​នាង​ជិះ​កង់​មក​ដល់​ក៏​ស្ទុះ​ចាប់​អូស​ដៃ​នាង​ចូល​ទៅ​ក្នុងផ្ទះ​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ពេល​នោះ​ឈ្មោះ ខឹ​ម មាស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ប្អូនប្រុស​របស់​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​កាត់​ទីនោះ​ក៏​ឮ​សម្លេង​ស្រែកយំ ក៏​ឈប់​ម៉ូតូ​ដើរទៅ​រក​មើល​សម្លេង រួច​ក៏​សួរ​អ្នក​ណា​យំ​ជនសង្ស័យ​ថា អញ​រួច​ក៏​រត់ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។ លុះ​ពេល​ឃើញ​បងស្រី​របស់​ខ្លួន នាង​ក៏​ប្រាប់​ថា​ជនសង្ស័យ​បាន​ចាប់រំលោភ រួច​ក៏​នាំ​បងស្រី​មក​ផ្ទះ​វិញ ចំណែក​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ ទាំង ទួន បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ពិតមែន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទន្ទឹមនឹងនោះផងដែរ  តែមិន​បាន​សម្រេចក៏ត្រូវ​ជាប់ខ្នោះ​សមត្ថកិច្ច​។

លោកឧត្តមសេនីយ៍ត្រី​ ម៉ែន​ លី​ ស្នងការខេត្តបានឲ្យភ្នាក់ងារ Fresh​ News ដឹងថា​ ក្រោយពីកម្លាំងអធិការក្រុងសំរោង បានទទួលបណ្តឹងថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈ​ កើតឡើងកាលពីយប់ថ្ងៃ១៣​ ខែមិថុនា​ ឆ្នាំ២០១៦​ កន្លងទៅ ដោយជនសង្ស័យ​បាន ផឹកស្រាស្រវឹង ធ្វើសកម្មភាពលើឈ្មោះ ​ល​ ស​ គ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង នៅផ្ទះជនរងគ្រោះ ដែលបង្កឡើង ដោយជនសង្ស័យឈ្មោះ ម៉ាត់ ជា ភេទប្រុស​អាយុ៣៧ឆ្នាំ។

សម្ថកិច្ចក្រោយទទួលបានបណ្តឹង កំលាំងអធិការក្រុងសហការ ជាមួយប៉ុស្តិ៍​រដ្ឋបាលកូនគ្រៀល ធ្វើការស្វែងរក និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ និងសាកសួរ​​។ នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិត​ជាប្រព្រឹត្តិ ករណីខាងលើមែនដោយខ្លួនស្រវឹង បាត់បង់​ស្មារតី ទើបហ៊ានដូច្នេះ។

បច្ចុប្បន្ននេះ​សមត្ថកិច្ចកំពុង​សាងសំណុំរឿង​ បញ្ចូនជនសង្ស័យ ទៅកាន់​សាលាដំបូងចាត់ការតាមច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្មាន​តែ​ភ្លេច ! ត្រឡប់​មក​វិញ​ចាប់ខ្លួន​ដដែល

ស្មាន​តែ​ភ្លេច ! ត្រឡប់​មក​វិញ​ចាប់ខ្លួន​ដដែល