Yoochun ក្រុម JYJ ប្ដឹង​បក​ទៅ​​អ្នក​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​វិញ​

ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន តារា​ចម្រៀង Park Yoochun បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នារី​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​បើ​ទោះ​បី​ជា​នាង​បាន​ដក​ពាក្យ​បណ្ដឹង​ហើយ​ក៏​ដោយ។

 

Yoochun ក្រុម JYJ ប្ដឹង​បក​ទៅ​​អ្នក​ដែល​ចោទ​ខ្លួន​ពី​បទ​រំលោភ​វិញ​

 

រសៀល​ថ្ងៃ​ទី ២០​ខែ​មិថុនា អ្នក​តំណាង​ផ្នែក​ច្បាប់​របស់​តារា​ចម្រៀង​និង​សម្ដែង​កូរ៉េ Park Yoochun បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​កាន់​នគរបាល​ប៉ូលិស Gangnam ចំពោះ​នារី​ទី​១​ដែល​បាន​ចោទ​តារា​ចម្រៀង​នេះ​ថា​លោក​បាន​រំលោភ​សេពសន្ថវៈ​នាង បើ​ទោះ​បី​ជា​នារី​ខាង​លើ​បាន​ដក​ពាក្យ​បណ្ដឹង​ហើយ​ក៏​ដោយ។

 

ភាគី​របស់​អតីត​សមាជិក​ក្រុម​ចម្រៀង TVXQ បាន​លើក​ហេតុផល​ថា នារី​ខាង​លើ​បាន​ចោទ​លោក​ទាំង​គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​បាន​គំរាម​លោក​ដើម្បី​លុយ។ ជាមួយ​គ្នា​នេះ​ដែរ តំណាង​របស់​ម្ចាស់​បទ “In Heaven” ក៏​កំពុង​មាន​គម្រោង​ស្រដៀង​គ្នា​ទៅ​លើ​នារី​ទាំង​៣​នាក់​ដែល​បាន​ប្ដឹង Yoochun ពី​បទ​រំលោភ​ពួក​នាង​ផង​ដែរ៕

 

ចុចអាន៖Yoo Chun ក្រុម​ JYJ ​ត្រូវ​គេ​ប្ដឹង​​ពី​បទ​រំលោភ​នារី​ ៤​ករណី​​ក្នុង​សប្ដាហ៍​តែ​មួយ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi