ស្ត្រីបួននាក់​ត្រូវ​បាន​ចាប់ខ្លួន​​ខណៈ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​​បន្ត​

ស្ត្រីបួននាក់ស្លៀកពាក់ខ្មៅត្រូវបានរុញ ធាក់ និងស្រែកឱ្យចូលក្នុងរថយន្តនគរបាលកាលពីម្សិលមិញ ដោយរំឭកដល់ការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅម្ដងទៀត ខណៈយុទ្ធនាការនេះដែលទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ពីពន្ធនាគារនោះ បានឈានចូលដល់សប្ដាហ៍ទី៧។ នៅម៉ោងប្រហែល៩ព្រឹក សកម្មជនប្រាំរូបមកពីសហគមន៍ដែលរងការបណ្ដេញចេញបានប្រមូលផ្ដុំគ្នានៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈដែលនគរបាល និងសន្តិសុខខណ្ឌជាច្រើននាក់បានឡោមព័ទ្ធតំបន់នោះ។ រយៈពេលប្រហែលកន្លះម៉ោងក្រោយមក ក្រុមអ្នកតវ៉ាបានចាប់ផ្ដើមហែក្បួនតាមផ្លូវជុំវិញនោះទាមទារឲ្យដោះលែងមន្ត្រីបួនរូបរបស់សមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ដែលជាប់ពន្ធនាគារតាមការចោទប្រកាន់ថាបានសូកប៉ាន់ស្រីកំណាន់ដែលជារបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងឲ្យបដិសេធរឿងស្នេហាលួចលាក់។ បន្ទាប់ពីហែក្បួនបានចម្ងាយប្រហែល២គីឡូម៉ែត្រ ក្រុមសន្តិសុខបានលោតចេញពីក្នុងរថយន្ត ហើយបិទផ្លូវរបស់ពួកគាត់ ដោយហែកបដាចោលមុនពេលចាប់ខ្លួនអ្នកទាំងបួន។ អ្នកស្រី អឹុម ស្រីទូច ដែលក៏ត្រូវបានចាប់ខ្លួនផងដែរអំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី២កាលពីខែមុន បានស្រែកខណៈពេលត្រូវបានអូសចូលក្នុងរថយន្តថា “សូមសម្ដេច ហ៊ុន សែន ដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនេះ។ នៅពេលពួកគាត់ត្រូវបានដោះលែង យើងនឹងឈប់ស្លៀកពាក់ខ្មៅដើម្បីធ្វើការតវ៉ាទៀតហើយ”។ ង៉ូវ ណារី ច្រាយ នីម រិន ស្រ៊ិន រួមជាមួយអ្នកស្រី ស្រីទូច ត្រូវបានឃុំខ្លួននៅនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបពេញមួយថ្ងៃ។ លោក ឃឹម ស៊ុនសុដា អភិបាលរងខណ្ឌដែលបានដឹកនាំការចាប់ខ្លួននេះបានមានប្រសាសន៍ថា ក្រុមអ្នកតវ៉ាមិនបានសុំការអនុញ្ញាតដើម្បីធ្វើការតវ៉ាទេ។ លោកបានថ្លែងថា ”នៅពេលពួកគេធ្វើដូចនេះ វាបង្កឲ្យមានអសណ្ដាប់ធ្នាប់សង្គម និងភាពចលាចលនៅពេលពួកគេស្លៀកពាក់ខ្មៅ ហើយកាន់បដានៅតាមផ្លូវ”។ លោកបានបន្ថែមថា “ក្រុមអ្នកតវ៉ាមុខតែដដែលៗហ្នឹង ហើយយើងបានទាក់ទងជាមួយពួកគេច្រើនលើកច្រើនសាមកហើយ។ ឥឡូវនេះយើងមិនដឹងថា តើត្រូវធ្វើអ្វីជាមួយពួកគេតទៅទៀតទេ ដូច្នេះហើយយើងបានសម្រេចបញ្ជូនរបាយការណ៍នេះទៅថ្នាក់លើដើម្បីសុំការសម្រេចចុងក្រោយ”។ នៅពេលទាក់ទងនៅពេលល្ងាច លោក […]

The post ស្ត្រីបួននាក់​ត្រូវ​បាន​ចាប់ខ្លួន​​ខណៈ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​​បន្ត​ appeared first on The Cambodia Daily.