ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ

6 Videos


នៅតំបន់កំពុងអភិវឌ្ឍតូចមួយនៃទីក្រុង Bukit Tiram ខេត្ត  Johor Baru ប្រទេសម៉ាឡេស៊ី មានប្ដីប្រពន្ធជនជាតិសិង្ហបុរីចិត្តធម៌មួយគូប្រមូលសត្វសុនខចំនួន ៤៥០ ក្បាលមកចិញ្ចឹម ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្ដីប្រពន្ធជនជាតិសិង្ហបុរីមួយគូខាងលើនេះមានអាយុ ៤៩ ឆ្នាំដូចគ្នាដោយបុរសជាប្ដីមានឈ្មោះថា Logan Nathan និង ស្ត្រីជាភរិយាមានឈ្មោះ Malathi Suppayan ។ ប្ដីប្រពន្ធមួយគូខាងលើនេះដែរគឺជាមនុស្សដែលស្រឡាញ់សត្វសុនខខ្លាំងណាស់ ហើយស្របពេលដែលពួកគាត់គ្មានកូនសូម្បីម្នាក់ទៀតនោះទើបបណ្ដាលឲ្យពួកគាត់ហ៊ានចំណាយពេលវេលា ក៏ដូចជាប្រាក់កាក់ផ្ទាល់ខ្លួនជាច្រើនទៅលើសត្វសុនខចំនួន ៤៥០ ក្បាលនេះ ។

P9

លោក Logan Nathan បាននិយាយឲ្យដឹងដែរថា គាត់តែងតែប្រមូលសត្វសុនខអនាថាទាំងអស់មកធ្វើជាកម្មសិទ្ធិរបស់លោក ។ លោក Logan Nathan បន្តទៀតថា ជារៀងរាល់ថ្ងៃបុគ្គលិករបស់លោកតែងតែផ្ដល់ចំណីអាហារឲ្យសត្វសុនខទាំងនោះចំនួន ១៥០ គីឡូក្រាម (ចំណីសម្រាប់សត្វសុនខ) ហើយថែមទាំងសម្អាតខ្លួនរបស់ពួកវា (សត្វសុនខ) ជារៀងរាល់ថ្ងៃថែមទៀតផង ។ សម្រាប់ការចំណាយទូទៅទៅលើសត្វសុនខដែលមានចំនួនច្រើនលើសលប់នេះទៀតសោត លោក Logan Nathan បាននិយាយបន្ថែមឲ្យដឹងថា លោកត្រូវចំណាយ ៨.០០០ ដុល្លារអាមេរិក ក្នុងមួយខែៗទៅលើថ្លៃផ្ទះរបស់សុនខរបស់លោកទាំង ៤៥០ ក្បាលនេះ ដោយមិនទាន់រាប់បញ្ចូលជាមួយថ្លៃថ្នាំនោះទេ ។

ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ

គួរបញ្ជាក់ដែរថា សម្រាប់ការចំណាយទូទៅទៅលើសត្វសុនខទាំងនេះលោក Logan Nathan បាននិយាយដែរថា គឺជាប្រាក់ដែលរកបានពីការងារក្រៅម៉ោងរបស់លោកតែប៉ុណ្ណោះ ។ សព្វថ្ងៃលោក Logan Nathan មានការងារជាអ្នកគ្រប់គ្រងសន្ដិសុខ ចំណែកប្រពន្ធរបស់គាត់មានការងារជាអ្នកស្រាវជ្រាវផ្នែកច្បាប់ឯករាជ្យនៅក្នុងប្រទេសសិង្ហបុរី ហើយសម្រាប់មួយសប្ដាហ៍គឺលោក និង ភរិយា តែងតែធ្វើដំណើរមកមើលសត្វសុនខទាំង ៤៥០ ក្បាលនេះចំនួនពីរដង ៕ (ប្រភព៖ ស៊ីងហ្កាពួរីស-ស្ដម) កុសល

ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ
ប្ដី​ប្រពន្ធ​មួយគូ​ចំណាយ ៨ ពាន់​ដុល្លារ រាល់​ខែ​ដើម្បី​ផ្ទះ​សុនខ

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត