ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​

6 Videos


ប៉ុន្មានថ្ងៃមុននេះ ដួង ម៉ានិច បានបង្ហោះរូបម្តាយរបស់នាងធ្លាក់ខ្លួនឈឺនិងបង្ហាញពីក្តីស្រឡាញ់ ចំពោះម្តាយរបស់នាងដោយនាងបានទ្រោបលើទ្រូងម្តាយក្នុងសភាពកើតទុកជាខ្លាំងតែបន្ទាប់មកនាងក៏បានបង្ហោះពីការបានរសាយធូរស្រាលក្នុងចិត្តព្រោះតែម្តាយនាងបានធូរស្រាលពីជំងឺវិញហើយ ។

P9

ពេលឃើញនាងបង្ហោះរូបភាពម្តាយរបស់នាងឈឺក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកពីដំបូងគេគិតថានោះជារូបភាពថតសម្តែងរឿងតែដោយមានខ្លះសួរថានោះជាម្តាយរបស់នាងឬគាត់ឈឺអ្វី? នាងក៏ឆ្លើយថាចា៎!គាត់ហូរឈាមអត់ឈប់…។ក្នុងខ្លឹមសារនៃសារដែលនាងបានបង្ហោះធ្វើឲ្យគេមើលហើយមានចិត្តអាណិតដល់នាងនិងម្តាយជាខ្លាំងក្នុងនោះនាងបានសរសេរថា៖ ម៉ែឈឺហេុតអីក៏មិនប្រាប់កូនៗអេាយដឹងចឹង? ម៉ែសុខចិត្តទៅគេងឈឺនៅពេទ្យមួយម្នាក់ឯងចុះបេីម៉ែមានរឿងអីកេីតឡេីង តើឲ្យកូនៗរស់នៅយ៉ាងណា? ។ ក្រោយពីនោះ ១ ថ្ងៃក៏ឃើញថានាងបង្ហាញពីអារម្មណ៍ធូរស្រាលមកវិញដោយបានបង្ហោះសារប្រាប់ថា ម្តាយនាងអាចនិយាយជាមួយនាងបានវិញហើយនិង ថ្លែងអំណរគុណដល់អ្នកដែលបានសួរសុខទុក្ខនិងជួយឈឺឆ្អាលចំពោះជំងឺម្តាយរបស់នាង ។

ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​

ដួង ម៉ានិច ទើបតែវិលត្រឡប់ពីការចេញទៅសម្តែងនៅប្រទេសកូរ៉េ នាពេលកន្លងទៅដោយ កាលនោះនាងទៅច្រៀងនិងសម្តែងអបអរពិធីបុណ្យចូលឆ្នាំខ្មែររួមជាមួយសិល្បៈកររបស់កម្ពុជា ២ រូបទៀត គឺតារាចម្រៀង លោក អាន គុណកូឡា និង កញ្ញា ប៉ែន ស្រីពេជ្រ ។ គួររំលឹកផងដែរថាកន្លងទៅថ្មីៗនេះ ដួង ម៉ានិច ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងព្រោះតែឃើញរូបភាពនាងសេពគ្រឿងញៀនដែលការពិតនោះគឺជាការថតសម្តែងរឿងអប់រំតែប៉ុណ្ណោះ ។

ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​

កាលនោះក៏មានអ្នកចូលរួមជាមតិជុំវិញការថតសម្តែងរឿងដោយឲ្យផលិតករផលិតភាពយន្ត ត្រូវគិតគូរឲ្យបានច្បាស់លាស់ និង មិនត្រូវថតពីសកម្មភាពសេពគ្រឿងញៀនយ៉ាងស្តែងៗដូច្នេះទេព្រោះវាធ្វើឲ្យ ទី១ – ប៉ះពាល់ដល់អ្នកសម្តែង, ទី២- ជះឥទ្ធិពលអាក្រក់ដល់សង្គម និង យុវជន,ទី៣- បង្ហាញពីភាពអវិជ្ជារបស់ផលិតករ និង ភាពកំសោយរបស់សង្គម,ទី៤- ប្រាប់ពិភពលោកថាថ្នាំញៀននៅស្រុកខ្មែរសម្បូណ៌,ទី៥- សមត្ថកិច្ចគ្មានសមត្ថភាពបង្ក្រាប និងបំបាត់គ្រឿងញៀន,ទី៦- បង្ហាញថាឈ្មួញគ្រឿងញៀនសុទ្ធតែមនុស្សមានអំណាច និង បុណ្យស័ក្តិក្នុងសង្គម ៕ ដេវីត

ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​
ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​
ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​
ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​
ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​
ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​
ដួង ម៉ា​និ​ច ព្រួយចិត្ត​ត្បិត​ម្តាយ​ឈឺ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត