Facebook ប្លុក​ចោល​មួយ ​​ហ៊ាន​បង្ហោះ​​រូប​ពាក់​មុខ​សត្វ​​ឆ្កែ​ជា​សាធារណៈ​ ​​​

អ្នក​ប្រើ​ប្រាស់​ Facebook មួយ​រូប​ដែល​ជា​ឌីជេ​ស្រី​សញ្ជាតិ​សិង្ហបុរី​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ពេល​ដែល​ឃើញ​ Notification មួយ​ប្រាប់​ថា​គណនី​​របស់​នាង​ត្រូវ​ប្លុក​រយៈ​ពេល​​មួយ​សប្ដាហ៍។

 

Facebook ប្លុក​ចោល​មួយ ​​ហ៊ាន​បង្ហោះ​​រូប​ពាក់​មុខ​សត្វ​​ឆ្កែ​ជា​សាធារណៈ​ ​​​

 

នេះ​ជា​លើក​ទី​បី​ហើយ​ដែល​គណនី​របស់​នាង​ត្រូវ​ Facebook ប្លុក​មិន​ឲ្យ​ដំណើរ​ការ​ ហើយ​​មូលហេតុ​​ពី​ក្រោយ​ការ​ប្លុក​នេះ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។ យ៉ាង​ណា​ក្ដី​ឌីជេ​ស្រី​នេះ​កត់​សម្គាល់​ឃើញ​ចំណុច​ដូច​គ្នា​មួយ​ គឺ​រូបភាព​ដែល​ Facebook បាន​លុប​ចេញ​ពី​គណនី​នាង​ សុទ្ធ​សឹង​ជា​រូប​ដែល​បាន​ប្រើ​ Filter រូប​ឆ្កែ​របស់​កម្មវិធី​ Snapchat។

 

Facebook ប្លុក​ចោល​មួយ ​​ហ៊ាន​បង្ហោះ​​រូប​ពាក់​មុខ​សត្វ​​ឆ្កែ​ជា​សាធារណៈ​ ​​​

 

ចំពោះ​រូប​​ភាព​ដំបូង​ ​នាង​យល់​ថា​ប្រហែល​ជា​បញ្ចេញ​ល្វែង​ក្រោម​ខ្លាំង​ពេក​ទើប​​ Facebook លុប​ចេញ​ បន្ទាប់​​​នាង​បាន​កាត់​ល្វែង​ក្រោម​ចេញ​ទុក​តែ​ផ្នែក​ផ្ទៃ​មុខ​ ​ប៉ុន្តែ​នៅ​តែ​ជួប​បញ្ហា​ដដែល។ ដោយ​សារ​មិន​អស់​ចិត្ត​នាង​បាន​ឆែក​ព័ត៌មាន​លម្អិត​លើ​ Google ពី​បញ្ហា​នេះ​ ក្រោយ​មក​ក៏​បាន​ដឹង​ថា​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​ដូច​ជា​នាង​ដែរ។

 

Facebook ប្លុក​ចោល​មួយ ​​ហ៊ាន​បង្ហោះ​​រូប​ពាក់​មុខ​សត្វ​​ឆ្កែ​ជា​សាធារណៈ​ ​​​

 

​ជា​ចុង​ក្រោយ​​ឌីជេ​ស្រី​ស្អាត​នេះ​បាន​ដាស់​តឿន​ដល់​អ្នក​ប្រើ​ប្រាស់​​ថា​មិន​គួរ​បង្ហោះ​រូប​ដែល​ប្រើ​ Filter រូប​ឆ្កែ​ជា​សាធារណៈ​លើ​គណនី​ឡើយ​ បើ​មិន​ដូច្នេះ​ទេ​អាច​​នឹង​ត្រូវ​ Facebook ​ប្លុក​គណនី​ចោល៕​​​

 

ចុច​អាន៖ គ្រួសារ​ជន​​រងគ្រោះ​ក្នុង​ការ​វាយ​ប្រហារ​នៅ​​ប៉ារីស​ ដាក់​ពាក្យ​ប្ដឹង​ Facebook

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ singaporeseen.stomp​