អាហារមួយចំនួនដែលអ្នកត្រូវ ឈប់ញុំាប្រសិនជា ចង់មានអាយុវែង

អាហារដែលអ្នកត្រូវបោះបង់ភាគច្រើន គឺនៅលើថ្នើរអាហារនៅក្នុងផ្សារទំនើបនានា។ទោះជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្របាន បង្ហាញថាវាជាពពួកអាហារដែលមាន ជាតិពុលចំពោះរាងកាយរបស់អ្នក ដែលអ្នកត្រូវតែបោះបង់វាចោល៖

១. ប័រធ្វើពីប្រេងរុក្ខជាតិរឺខ្លាញ់៖ បើទោះជាខ្លាញ់ខ្លះត្រូវបានអះអាងថា ជាប្រភេទខ្លាញ់ដែលផលិតពី ប្រេងរុក្ខជាតិដែលមិនប៉ះពាល់សុខភាពក៏ដោយ ក៏សូមអ្នកកុំជឿលើការផ្សាយពាណិជ្ជកម្ មព្រោះថាគេបានយកទៅបន្ថែមជាតិគីមី ប្រព្រឹត្តក្នុងដំណើរការដែលមានកម្តៅខ្លាំង ដើម្បីអោយក្លាយជាខ្លាញ់ដែលបាន សម្លាប់ជាតិប្រូតេអ៊ីនដែលមាននៅក្នុង រុក្ខជាតិបាត់អស់ទៅហើយ។វាមានផលប៉ះពាល់ច្រើនចំពោះកោសិកា ក្នុងរាងកាយនិងជម្ងឺមហារីក។

២. ហ្វ្រូម៉ាតបន្ទះ (Cheese )៖ Cheese ប្រភេទនេះមិនមែនធ្វើមកពីឈីសធម្មជាតិនោះទេ។វាជាឈីសដែលសេសសល់ពីដំណើរការ នៃការធ្វើឈីសប៉ុណ្ណោះ។វាមានផ្ទុកឈីសតែ៥០%ទេ ហើយ៥០%ទៀតជាទឹក សារធាតុដែលធ្វើអោយធាត់ និងពណ៌បន្ថែមទៅលើអាហារ។វាមានជាតិប្រៃលើសពីអំបិលធម្មតា ២ដងហើយមានសារធាតុដែឡធ្វើ អោយធាត់ច្រើនជាងទឹកដោះគោទៅទៀត។

៣. ពោតលីង (Pop Corn)៖ ពោតលីងក៏មាននៅក្នុងតារាងអាហារ ដែលមានគ្រោះថ្នាក់ដែរតែមិនមានពោតលីង ដែលលីងនៅលើចង្រ្កានធម្មតានោះទេ។ពោតលីងអ្នកត្រូវចៀសវាគឺពោតលីងដែលធ្វើ នៅលើចន្ក្រានអគ្គិសនីព្រោះថាការសិក្សា បានបង្ហាញថាវាអាចធ្វើអោយមានជម្ងឺមហារីក ជម្ងឺទាក់ទងនឹងការមានផ្ទៃពោះ និងបញ្ហាក្រលៀនមួយចំនួន ដូច្នេះបើសិនជាអ្នកចង់ញាំសូមធ្វើតាមវិធីបុរាណ។

៤. សាច់ក្រក៖ មិនមែនមានន័យថាអ្នកមិនអាច ញុំាសាច់ក្រកបានជារៀងរហូតនោះទេ តែគ្រាន់តែការសិក្សាបានបង្ហាញថា សាច់ក្រកមួយចំនួនតូចត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុគីមីដែលមាននៅក្នុងក្រែមលាបមាត់។ដូច្នេះបើសិនជាអ្នកចង់ញុំាវា អ្នកគម្បីធ្វើខ្លួនឯង រឺទិញពីហាងដែលអ្នកទុកចិត្ត៕

ប្រភព៖ whatsupkhmer

  • អាហារមួយចំនួនដែលអ្នកត្រូវ ឈប់ញុំាប្រសិនជា ចង់មានអាយុវែង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:សុខភាព
Tags: