អស្ចារ្យ​ណាស់​ ! Bale អាច​បំបែក​កំណត់​ត្រា​ដែល​កីឡាករ​ Wales មិន​ធ្លាប់​ធ្វើ​បាន​៥៨​ឆ្នាំ​កន្លង​មក​

យើងឃើញថាកាលពីយប់មិញក្រុមជម្រើសជាតិ Wales បានបង្ហាញទម្រង់លេងដ៏ល្អដោយបានយកឈ្នះដោយលទ្ធផល ៣ទល់នឹង០ លើជម្រើសជាតិ Russia ។ ដោយឡែកក្នុងការប្រកួតនេះកីឡាករ Gareth Bale ក៏បានរួមចំណែកស៊ុត១គ្រាប់ក្នុងការប្រកួតនេះផងដែរ ខណៈកាលពី២ប្រកួតកន្លងទៅគឺពេលប៉ះ Slovakia និង England រូបគេសុទ្ធតែបានស៊ុតបញ្ចូល១ប្រកួត១គ្រាប់ដូចគ្នា ។

តាមរយៈការស៊ុតបញ្ចូលទីបន្តបន្ទាប់របស់ Bale បែបនេះបានធ្វើឲ្យគេបំបែកកំណត់ត្រារបស់អតីតកីឡាកររបស់ជម្រើសជាតិ Wales មួយរូបគឺលោក Ivor Allchurch ដែលគ្មានកីឡាករ Wales ណាធ្វើបានរយៈពេល៥៨ឆ្នាំមកហើយ។

ដែលកំណត់ត្រារបស់លោក Ivor Allchurch គឺបានស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងព្រឹត្តិការណ៍ដ៏ធំ ( អំឡុង World Cup ១៩៥៨ ) ហើយពេលនេះត្រឹមការប្រកួតជម្រុះតាមពូល Gareth Bale អាចធ្វើវាបានហើយដោយគេអាចស៊ុតបញ្ចូលទីបានដល់ទៅ៣គ្រាប់ក្នុងប្រកួតដ៏ធំ ( Euro 2016 ) ។ សូមបញ្ជាក់ World Cup និង Euro សម្រាប់ប្រទេសនៅតំបន់អឺរ៉ុបគេចាត់ទុកថាជាព្រឹត្តិការណ៍ធំដូចគ្នា ដោយពួកគេប្រើពាក្យថា major tournaments ។

យ៉ាងណាក្រៅពីបំបែកកំណត់ត្រាក្នុងជម្រើសជាតិ Wales កីឡាករ Gareth Bale តាមធ្វើកំណត់ស្មើកំណត់ត្រាអតីតកីឡាករឆ្នើម២រូបគឺ Milan Baros របស់សាធារណរដ្ឋឆេក និងកីឡាករ Ruud van Nistelrooy របស់ហូឡង់ ដែលពួកគេទាំង៣នាក់អាចស៊ុតបញ្ចូលទី៣ប្រកួតបើកឆាកក្នុងព្រឹត្តិការណ៍ Euro ដូចគ្នា ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • អស្ចារ្យ​ណាស់​ ! Bale អាច​បំបែក​កំណត់​ត្រា​ដែល​កីឡាករ​ Wales មិន​ធ្លាប់​ធ្វើ​បាន​៥៨​ឆ្នាំ​កន្លង​មក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:វីដេអូ
Tags: