អង់គ្លេស ស្មើ ០-០ ជាមួយស្លូវ៉ាគី តែវ៉េល បំបាក់រុស្ស៊ី ៣-០ ដើម្បីបញ្ចប់ពូល B

(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងវ៉េល បានដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុម ដោយជោគជ័យហើយ បន្ទាប់ពីអង់គ្លេស លេងស្មើ ០-០ ទល់នឹងស្លូវ៉ាគី ហើយវ៉េល លត់រុស្ស៊ី ៣-០ បញ្ចប់ពូល B យប់មិញនេះក្នុង Euro 2016 នៅប្រទេសបារាំង។

fn-2016-06-21-06-45-50-0

សារព័ត៌មាន Dailymail បានអោយដឹងថា ក្រុមតោកំណាចអង់គ្លេស បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ក្នុងពូល B មាន៥ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ឈ្នះ១ និងស្មើ២ មិនដែលចាញ់ និងស្មើ ០-០ ជាមួយស្លូវ៉ាគី យប់មិញនេះ ក៏មិនជាបញ្ហាដែរ បើទោះបីជាធ្លាក់ពីលេខ១ មកឈរនៅលេខ២ ក៏ដោយ។

fn-2016-06-21-06-45-56-0

ងាកទៅមើលប្រទេសវ៉េល ដែលនៅជាប់អង់គ្លេសវិញនោះ បានជូនដំណើររុស្ស៊ី ត្រឡប់ទៅផ្ទះវិញក្នុងលទ្ធផល ៣-០ ជាក្រុមលេខ១ ចេញពីពូល B លេង៣ប្រកួត ឈ្នះ២ និងចាញ់១ដង។

៣គ្រាប់របសវ៉េលយប់មិញ​ រកបានដោយកីឡាករ Aaron Ramsey នៅនាទីទី១១ និងមិត្តរួមក្រុម Neil Taylor នៅនាទីទី២០ និង Gareth Bale នៅនាទីទី៦៧។

តែយ៉ាងណាមិញ ស្លូវ៉ាគី ក៏រំពឹងថាបានឡើងទៅវគ្គ១៦ក្រុមផងដែរ ក្នុងនាមជាក្រុមឈរនៅលេខ៣ មាន៤ពិន្ទុ មិនមានជំពាក់គ្រាប់បាល់ទេ៕

fn-2016-06-21-06-45-59-0

fn-2016-06-21-06-46-01-0

fn-2016-06-21-06-46-05-0

fn-2016-06-21-06-46-07-0

fn-2016-06-21-06-46-11-0

fn-2016-06-21-06-46-13-0