អាល្លឺម៉ង់ និង ប៉ូឡូញ សង្ឃឹមខ្ពស់ទៅវគ្គ ១៦ ក្រុមរាត្រីនេះ

ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញរបស់ខ្សែប្រយុទ្ធ Robert Lewandowski នឹងត្រូវជួបក្រុមជម្រើសជាតិអ៊ុយក្រែន ដែលត្រូវបានកាត់ចេញរួចជាស្រេច នៅរាត្រីនេះ ក្នុងការប្រកួតចុងក្រោយក្នុងពូល C ខណៈ Mueller នៅតែជឿជាក់លើអាល្លឺម៉ង់ នៅមុនពេលជួបអៀរឡង់ខាងជើងក្នុងការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយដូចគ្នា។

robert-lewandowski-thomas-muller

សូម្បីតែទទួលរងបរាជ័យក៏អាចនឹងគ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក Adam Nawalka ផងដែរ ប្រសិនបើអៀរឡង់ខាងជើង ចាញ់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើជាមួយប៉ូឡូញ កាលពីរាត្រីថ្ងៃព្រហស្បតិ៍។

ក្រុមជម្រើសជាតិប៉ូឡូញ នឹងសម្លឹងការបង្ហាញពីទម្រង់លេងដ៏មុតស្រួច ក្រោយ ពីរកបាន ៣៣ គ្រាប់ក្នុងការប្រកួតជម្រុះ ប៉ុន្តែ ពួកគេរកបានតែមួយគ្រាប់គត់ក្នុងការប្រកួតពីរលើកនាព្រឹត្តិការណ៍ Euro ឆ្នាំ ២០១៦។

ខ្សែប្រយុទ្ធ Thomas Mueller បានការពារកចំពោះការមិនមានភាពមុតស្រួចក្នុងតំបន់ប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នៅមុនពេលការប្រកួតចុងក្រោយដ៏សំខាន់ក្នុងពូល C នៃព្រឹត្តិការណ៍ Euro ឆ្នាំ ២០១៦ ជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ខាងជើង នៅរាត្រីនេះ។

ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ បានបើកយុទ្ធនាការរបស់ពួកគេដោយការទទួលជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិអ៊ុយក្រែន ហើយបន្ទាប់មក បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិប៉ូឡូញ ដែលធ្វើឲ្យពួកគេត្រូវការត្រឹមតែមួយពិន្ទុទៀតប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយក្នុងពូលនៅទីក្រុងប៉ារីស ដើម្បីឈានទៅវគ្គបន្ត។

ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ១១ យប់៕

  • អាល្លឺម៉ង់ និង ប៉ូឡូញ សង្ឃឹមខ្ពស់ទៅវគ្គ ១៦ ក្រុមរាត្រីនេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កីឡា