លី​ដែត៖ «កាន់​តែ​ស្រាវជ្រាវ​​និង​បង្កើត ទើប​​ដឹង​​មាន​រឿង​ប្លែកៗ​​រឹត​តែ​ច្រើន​អាច​ធ្វើ​បាន»

«កាន់​តែ​ស្រាវជ្រាវ​​និង​បង្កើត ទើប​​ដឹង​ថា​មាន​រឿង​ប្លែកៗ​​រឹត​តែ​ច្រើន​អាច​ធ្វើ​បាន»។ សម្ដី​មួយ​ឃ្លា​ចេញ​ពី​យុវតី​ សៀង លីត ដែត ជា​និស្សិត​អាហារូបករណ៍​ថ្នាក់​បណ្ឌិត​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang (NTU) ប្រទេស​សិង្ហបុរី។

 

លី​ដែត៖ «កាន់​តែ​ស្រាវជ្រាវ​​និង​បង្កើត ទើប​​ដឹង​​មាន​រឿង​ប្លែកៗ​​រឹត​តែ​ច្រើន​អាច​ធ្វើ​បាន»

 

សម្ដី​មួយ​ឃ្លា​ខាង​លើ លីដែត គ្រាន់​តែ​ចង់​បំផុស​ទឹក​ចិត្ត​ដល់​យុវវ័យ ពិសេស​និស្សិត​កម្ពុជា​ឲ្យ​ចាប់​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ (Computer Science) ឲ្យ​បាន​ច្រើន ត្បិត​អី​វា​លំបាក​ដំបូង​តែ​បន្តិច។

 

លី​ដែត ថា ​ពេល​សិក្សា​ស្រាវជ្រាវ​កាន់​តែ​ច្រើន និស្សិត​នឹង​ដឹង​ថា​មាន​រឿង​ច្រើន​ត្រូវ​ធ្វើ ហើយ​ច្រើន​រាប់​មិន​អស់​ផ្សេង​ទៀត​អាច​ធ្វើ​បាន មិន​គួរ​ឲ្យ​ធុញ​ដូច​អ្វី​ដែល​គ្រប់គ្នា​ធ្លាប់​គិត​ឡើយ។

 

ជា​អ្នក​បង្កើត​កម្មវិធី​មួយ​រូប អ្នក​តែងតែ​កំណត់​ឬ​បញ្ជា​កុំព្យូទ័រ​ឲ្យ​ធ្វើ​នេះ​ឬ​ធ្វើ​នោះ តែ​ជំនួស​មក​វិញ​សម្រាប់​ការ​សិក្សា​ផ្នែក Computer Science យើង​អាច​បង្វឹក​កុំព្យូទ័រ​ឲ្យ​ចេះ​សម្រប​និង​ធ្វើ​កិច្ចការ​ដោយ​ខ្លួន​ឯង៕

 

អត្ថបទ៖ ប៉ែត ផាន់និត