ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

សំណង់​ស្ពាន​​​​ពោង​​​អណ្ដែត​ទឹក​​​នៅ​ភាគ​ខាង​ជើង​​ប្រទេស​​អ៊ីតាលី ​​បង្កើត​​ឡើង​ដោយ​​​​អ្នក​ជំនាញ​​​ការ​ខាង​ស្ពាន​ សញ្ជាតិ​អាមេរិក​​ដើម​កំណើត​ប៊ុលហ្គារី ​បាន​​បើក​ស្វាគមន៍​​​សាធារណជន​​​ចូល​ទស្សនា​នា​ពេល​ថ្មី​ៗ​នេះ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង។

 

ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

 

តាម​សារព័ត៌មាន​ Daily Mail ភ្ញៀវ​ទេសចរ​​រាប់​ពាន់​នាក់​បាន​សម្រុក​ទៅ​លេង​​លើ​ស្ពាន​​ពោង​អណ្ដែត​លើ​ទឹក​បឹង Iseo ដែល​​ឆ្លង​ពី​ភូមិ​ Sulzano ទៅ​កាន់​​កោះ​តូច​ Monte Isola និង​​ឆ្លង​ទៅ​​ភូមិ​​San Paolo ។

 

សំណង់​ស្ពាន​ខាង​លើ​មាន​ឈ្មោះ​ថា “The Floating Piers “ ដែល​បាន​ចំណាយ​ថវិកា​សរុប​១៦,៧ លាន​ដុល្លារ​។ ស្ពាន​ពោង​នោះ​ត្រូវ​បាន​សង់​ភ្ជាប់​គ្នា​ពី​​បំពង់​​គីប​​បួន​ជ្រុង និង​គ្រប​ពី​លើ​ដោយ​ក្រណាត់​ពណ៌​ទឹក​ក្រូច។

 

ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

 

​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​ ៥៥០០០​ពាន់​នាក់​​បាន​​​ព្យាយាម​ចូល​ទៅ​ដើរ​​ទស្សនា​​​​​នៅ​លើ​ស្ពាន​ពោង​​ Floating Piers ​​ក្នុង​ឱកាស​ថ្ងៃ​ទី​១​នៃ​ការ​សម្ពោធ​កាល​ពី​​ថ្ងៃ​សៅរ៍​កន្លង​ទៅ​​។ ទោះ​ជា​យ៉ាង​ណា​ ដោយ​សារ​តែ​​ចំនួន​មនុស្ស​ច្រើន​បែប​នោះ ក្រុម​អ្នក​រៀប​ចំ​ស្ពាន​បាន​កំណត់​ចំនួន​​​មនុស្ស​​ត្រឹម​កម្រិត​មួយ​ដែល​ស្ពាន​អាច​ទ្រាំ​ទ្រ​បាន​​ប៉ុណ្ណោះ៕

 

ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​
ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​
ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​
ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​
ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​
ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​
ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

ចុចអាន៖  បើក​ឡាន​ទឹក​ឆ្លង​ស្ពាន​ចំណាស់ មាន​អី​បាក់​ខ្ទេច!

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail ​​​​