មាស សុខសោភា ចាក់ក្បាច់រាំពេលទៅ Shopping (មានវីដេអូ)

តារាចម្រៀងស្រីនៅផលិតកម្ម ថោន មាស សុខសោភា បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងបណ្តាសង្គម នៅពេលដែលនាងបានទៅ Shopping មួយកន្លែង។ មាស សុខសោភា បានបង្ហាញក្បាច់រាំ កាច់រាងចង្កេះឆ្វេងស្តាំ យ៉ាងរស់រវើក ដែលនាងកំពុងតែទៅ Shopping ដើម្បីទិញរបស់របរប្រើប្រាស់។

តារាចម្រៀងស្រី មាស សុខសោភា បានបង្ហោះវីដេអូ ១០វិនាទី បង្ហាញអារម្មណ៍សប្បាយរីករាយ កាចរាង នៅក្នុងហាងទំនិញ ដៃកាន់កន្ត្រក រួមជាមួយស្ទាយវ៉ែនតា អាវយឺតស និងខោសត្រឹមភ្លៅ យ៉ាងស្រស់ស្អាត។

តារាសម្រៀងស្រី មាស សុខសោភា បាននិយាយថា “នៅពេលដែលស្តាប់ចម្រៀង រីករាយរឿងគ្រប់យ៉ាងដែលអ្នកធ្វើនៅក្នុងជីវិតនេះ ត្រូវសប្បាយរីករាយ”។ និង “នរណាខ្លះពេលលឺភ្លេងមិនបាន មិនថានៅទីណា កន្លែងណា គឺដឹងតែពី ចាក់ក្បាច់ មិនថាពេលកំពុង Shopping”។
មាស សុខសោភា ចាក់ក្បាច់រាំពេលទៅ Shopping (មានវីដេអូ)

ប្រភព៖ mohahangtv

  • មាស សុខសោភា ចាក់ក្បាច់រាំពេលទៅ Shopping (មានវីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:វីដេអូ
Tags: