ម្សិលមិញ ស្លាប់​១​ ​របួសធ្ងន់-​ស្រាល​៤​

​រាជធានី​ភ្នំពេញ ៖ នៅ​​ថ្ងៃ​ទី​២០ ​មិថុនា ២០១៦ ​​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៤​លើក (​យប់​១​លើក​) បណ្តាល​ឱ្យ​មនុស្ស​ស្លាប់១​នាក់ (​ប្រុស​) រង​របួសធ្ងន់៣​នាក់ (​ប្រុស​) របួសស្រាល១​នាក់ (​ប្រុស​) ។ គ្រោះថ្នាក់​ចរាចរណ៍ទាំង​៤​លើក​​នេះ បណ្តាល​ឱ្យ​​ខូច​ខាត​​យានយន្ត សរុបចំនួន៨​គ្រឿង រួម​មានម៉ូតូ​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​តូច​​១​គ្រឿង​,​រថយន្ត​ធំ​គ្រឿង,​កង់​​១​​គ្រឿង ។

ចំពោះ​មូលហេតុ​​​បណ្តាល​ឱ្យ​កើត​មាន​​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​១​លើក, ​មិន​គោរព​សិទ្ធិ​១​លើក ​ស្លាប់​១​
នាក់​, ប្រជែង​១​លើក​, ​បត់​គ្រោះថ្នាក់​១​លើក ។ ក្នុង​នោះ ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២​នាក់ (​យប់​១
​នាក់​)។

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន ផ្លូវជាតិចំនួន៣​លើក ផ្លូវលំ​១​លើក ដោយឡែក ​យានយន្ត​បង្កហេតុ រួម​មានម៉ូតូ១​លើក , រថយន្ត​ធុន​តូច១​លើក ,​រថយន្ត​ធំ​២​លើក ។ គ្រោះថ្នាក់​ប៉ះទង្គិច​ម៉ូតូ​ និង​ម៉ូតូ​១​លើក​, ​ម៉ូ​​តូ​​និង​រថយន្ត​ធំ​២​លើក​,​ រថយន្ត​តូច​ និង​កង់​១​លើក​ស្លាប់​១​នាក់ ។ ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ និង​រង​គ្រោះ​ច្រើន​ខេត្តកំពង់ចាម​១​លើក ​ស្លាប់​១​នាក់​ និង​ខេត្ត​កំពង់ធំ​២​លើក​ របួស​២​នាក់ ។