ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​

6 Videos


ជាមួយនឹងរូបសម្រស់ស្រស់ស្អាត នេត សុចរិយា ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រី ដែលមានសំណាងមានគូស្នេហ៍ជាបុរសសង្ហារ និង មានទ្រព្យចាយវាយពេញដៃ។ ថ្មីៗនេះ ស្រីស្អាតរូបនេះ និង គូស្នេហ៍បានបណ្តើរគ្នាទៅលេងកោះបាលី។ ក្នុងនោះ នេត សុចរិយា បានបង្ហាញរាងជាមួយនឹងឈុតហែលទឹក ពណ៌ខ្មៅយ៉ាងស្រស់ស្អាត។ តើរូបសម្រស់របស់នាងជាមួយនឹងទេសភាពនៅកោះបាលីនោះ ស្រស់ស្អាតយ៉ាងណា ? សូមគយគន់ទាំងអស់គ្នា។

P9

នេត សុចរិយា បានបង្ហាញរាងតូចស្រលូនក្នុងឈុតហែលទឹកពណ៌ខ្មៅយ៉ាងស្រស់ស្អាតនៅលើកោះបាលីប្រទេសឥណ្ឌូនេសីុ។ ក្នុងឈុតហែលទឹកសិចសីុមួយឈុតនេះ កាន់តែបង្ហាញនូវសម្រស់បែបកាលីបរបស់តារាស្រីមា្នក់នេះ ជាពិសេសស្នាមសាក់ដ៏ស្រស់ស្អាតនៅលើភ្លៅរបស់នាង។ ឈុតហែលទឹកមួយនេះ ពិតជាស័ក្តិសមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៅលើកោះបាលីនោះខ្លាំងណាស់ ។

ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​

កន្លងមក នេត សុចរិយា ត្រូវបានគេចាត់ទុកជាតារាដែលនិយមការតុបតែងខ្លួនសិចសីុ និង កាលីប ។ ការទៅកម្សាន្តនៅកោះបាលីលើកនេះ នេត សុចរិយា ទៅជាមួយគូស្នេហ៍ ។ នេត សុចរិយា តែងតែបណ្តើរគូស្នេហ៍ដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា មិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះឡើយ ។

ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​

រហូតមកដល់ពេលនេះ នេត សុចរិយា មិនទាន់មានគម្រោងរៀបការនោះទេ។ តែយ៉ាងណាមានការបង្ហើបពីសំណាក់មិត្តភក្តិក្នុងសិល្បៈថា សព្វថ្ងៃនាង និង គូស្នេហ៍បានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ។ ដោយសារគូស្នេហ៍ជាអ្នកមានទ្រព្យ នេត សុចរិយា ហាក់មិនខ្វាយខ្វល់ជាមួយនឹងការសន្សំប្រាក់ល្អិតពីការងារសិល្បៈដូចមុននោះទេ។ ប៉ុន្តែថ្មីៗនេះ នាងទើបតែថតបញ្ចប់រឿង «បណ្តឹងខ្មោចស្រីទាំងប្រាំ» របស់ អ្នកស្រី ពាន់ ភួងបុប្ជា ៕ ចេនី

ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​
ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​
ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​
ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​
ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​
ឈុត​ហែល​ទឹក នេ​ត សុ​ចរិយា មិន​ចាញ់​តារា​ស្រី​ក្រៅ​ស្រុក​ឡើយ​!​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត