ម៉ោងនេះ! ពេលនេះ! ក្រុងបាត់ដំបង​​មិនទាន់​ចេញ​​ពន្លឺ​ថ្ងៃ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា នៅព្រឹកថ្ងៃទី​២១ មិថុនា ២០១៦ នេះ គេសង្កេតឃើញ​​ផ្ទៃមេឃ​កំពុង​តែ​​អាប់អួរ​​យ៉ាង​​ខ្លាំង ដោយ​មិន​​ទាន់​​ឃើញ​មាន​​ពន្លឺ​ថ្ងៃនោះ​ទេ​ ស្ថិតនៅ​​ទូទាំង​ក្រុងបាត់ដំបង​​​តែម្តង​ ដោយអ្នកខ្លះ​បាន​និយាយថា ប្រហែល​ជា​មាន​ភ្លៀង​​ធ្លាក់​​មក​​ធំ​ហើយ ។

ទោះបីជាយ៉ាងណា ​កោះសន្តិភាព​​សុំ​ផ្តាំផ្ញើ​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​​ជួយ​បង្កើន​ការប្រុងប្រយ័ត្នឱ្យបាន​ខ្ពស់ ដើម្បី​ចៀស​វា​ង​ការកើត​មាន​គ្រោះថ្នាក់​ដោយ​ជាយថាហេតុ​ណាមួយ ។