តុលាការ​សម្រេច​ឃុំ​ខ្លួន ​មន្ត្រី​យោធា​យោធភូមិភាគ​៣ ដែល​ដឹក​ឈើ​បណ្ដាល​ឲ្យ​បាក់​ស្ពានដែក

តុលាការ​សម្រេច​ឃុំ​ខ្លួន ​មន្ត្រី​យោធា​យោធភូមិភាគ​៣ ដែល​ដឹក​ឈើ​បណ្ដាល​ឲ្យ​បាក់​ស្ពានដែក

កំពត​ ៖​ លោក​ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​នៅ​រសៀល ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦​ ម្សិលមិញ​ថា មន្ត្រី​យោធា​យោធភូមិភាគ​ទី​៣ ពាក់​ស័ក្ដិ​៤ ដែល​រក​ស៊ី​ដឹកឈើ​បណ្ដាល​ឲ្យ​បាក់​ស្ពាន​នៅ​ស្រុក​ឈូក ​ខេត្ត​កំពត​នោះ ត្រូវ​បាន​តុលាការ​ខេត្ត សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ហើយ​នៅ​រសៀល​ថ្ងៃនេះ។

លោក​ព្រះរាជអាជ្ញា​បាន​អះអាង​បន្ថែម​ថា «​តុលាការ​នឹង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ទោះបី​មានការ​អន្តរាគមន៍ និង​ការធានា​ឲ្យ​នៅ​ក្រៅ​ឃុំ ឬ​ឲ្យ​រួចខ្លួន ក៏ដោយចុះ​»។

លោក​វរសេនីយ៍ឯក សៀក អាង មេបញ្ជាការ​រង ​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​មានប្រសាសន៍ថា កម្លាំង​របស់​លោក​បាន​បញ្ជូន​មន្ត្រី​យោធា​យោធភូមិភាគ​ទី​៣ ពាក់​ស័ក្ដិ​៤ ដែល​រក​ស៊ី​ដឹក​ឈើ​បណ្ដាល​ឲ្យ​បាក់​ស្ពាន​នៅ​ស្រុក​ឈូក ទៅ​ឃុំខ្លួន​នៅ​ព្រឹក​មិញ​នេះ​ យោង​តាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន លេខ​៤០១ ចុះ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ របស់​លោក​តុ​ប ឈុន​សុង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពត។

សូម​បញ្ជាក់​ថា មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៤ នៅ​អង្គភាព​យោធភូមិភាគ​ទី​៣ ដែល​ឈរជើង​នៅ​ក្រុង​ច្បារមន​ក្នុង​ខេត្ត​កំពង់ស្ពឺ ​រក​​ស៊ី​​ដឹក​ឈើ ដោយ​ដឹក​តាម​រថយន្ត​ធន់​ធ្ងន់ បណ្ដាល​ឲ្យ​បាក់​ស្ពានដែក ស្ថិត​ក្នុង​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្ត​កំពត មាន ឈ្មោះ ជឿន ថេ​ន គឺជា​ម្ចាស់​រថយន្ត​ដឹក​ឈើ​ពាក់ព័ន្ធ​ខាងលើ។ ចំណែក​រថយន្ត​យី​ឌុប​ ម៉ាក​(FUSO)​ពាក់​ស្លាក​លេខ តាកែវ 3A-1187 ដឹក​ឈើ​បណ្ដាល​ឲ្យ​បាក់​ស្ពាន កាលពី​យប់ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៦។

មន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​(​អ​.​ហ​)​ខេត្តកំពត ចាប់​ឃាត់ខ្លួន​បាន នៅ​ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦៕