បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង ​ដោយសារ​ខឹង​ម្ដាយ​ជំពាក់​លុយ​គេ​ច្រើនពេក​

បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង ​ដោយសារ​ខឹង​ម្ដាយ​ជំពាក់​លុយ​គេ​ច្រើនពេក​

ស្វាយរៀង ៖ បុរស​ម្នាក់​សម្រេច​បញ្ចប់​ជីវិត​ខ្លួនឯង​ ដោយ​ទិញ​សាំង​ចំនួន​៣​លីត្រ មក​ចាក់​ស្រោច​លើ​ខ្លួន ហើយ​ដុត​ធ្វើ​អត្តឃាត​បណ្ដាល​ឲ្យ​ស្លាប់ យ៉ាង​អាណោចអាធ័ម នៅ​ល្ងាច​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​បឹង​អណ្ដែង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

បងប្អូន​អ្នកជិតខាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ដន អាយុ ២៨​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​។ បើ​តាម​អ្នកភូមិ​បាន​និយាយ​ថា​ ជនរងគ្រោះ​មាន​ការ​តូច​ចិត្ត ខ្មាស​គេ​ណាស់ ដោយសារ​ម្ដាយ​ជំពាក់​លុយ​អង្គការ និង​អ្នកស្រុក​ជាច្រើន​ពេក​។ កន្លងមករូបគេបាន​ព្យាយាម​ចង​ក​សម្លាប់​ខ្លួន​ជាច្រើនលើក​ ប៉ុន្តែ​ត្រូវ​បាន​បងប្អូន​ជួយសង្គ្រោះ​ទាន់​ពេល​ តែ​លើក​នេះ​ស្រាប់តែ​យក​សាំង​មក​ដុត​ខ្លួនឯង​ ធ្វើ​ឲ្យ​ឆេះ​រោលរាល​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័មតែម្ដង៕