កំណើនសេដ្ឋកិច្ច​ជាតិ​ឆ្នាំ​២០១៧ អាច​នឹង​ថយ​ចុះមក​នៅត្រឹម ៦,៩​ភាគរយ និពន្ធដោយ : ញ៉ុង​ ហេង       June-21-2016, 10:02 am         404

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កំណើនសេដ្ឋកិច្ច​ជាតិ​ឆ្នាំ​២០១៧ អាច​នឹង​ថយ​ចុះមក​នៅត្រឹម ៦,៩​ភាគរយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ។ រូបថត AKP​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា កំណើនសេដ្ឋកិច្ច​ជាតិ​សម្រាប់​ឆ្នាំ ២០១៧​ខាងមុខនេះ អាច​នឹង​ថយចុះ​ខ្លះ​។ លោក ថា កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០១៧ អាច​នឹង​ធ្លាក់​មក​នៅត្រឹម ៦,៩ ភាគរយ ថយចុះ​០,២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​នេះ ដែលមាន​កំណើន ៧,១ ភាគរយ​។

​ជាមួយនឹង​ការព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​ឆ្នាំ​២០១៧ ដែល​អាច​នឹង​ថយចុះ​ប្រមាណ​០,២​ភាគរយ លោក អូន ព័ន្ធមុនីរ័ត្ន ក៏​បង្ហាញ​ពី​លទ្ធភាព​បម្រែបម្រួល​កំណើន​តាម​វិស័យ​នីមួយៗ​ផងដែរ​។ នៅក្នុង​សិក្ខាសាលា​ស្តីពី​ការកសាង​ក្របខណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃទី​១៤​ខែមិថុនា លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា វិស័យ​កសិកម្ម​អាច​នឹងមាន​កំណើន​ប្រមាណ ០,១៤ ភាគរយ កើនឡើង​ជាង​ឆ្នាំ​២០១៦​បន្តិច ដែលមាន​កំណើន​ត្រឹមតែ ០,១១​ភាគរយ​។

​រីឯ​វិស័យ​ឧស្សាហកម្ម​វិញ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ មានប្រសាសន៍ថា កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២០១៧ អាច​នឹងមាន​អត្រា ១០,៩​ភាគរយ ថយចុះ​ខ្លះ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​អត្រាកំណើន ១១,៨​ភាគរយ​។​

​ចំណែក​កំណើន​ក្នុង​វិស័យ​សេវាកម្ម ក៏​អាចមាន​ការធ្លាក់ចុះ​ដែរ គឺ​មក​នៅត្រឹម​អត្រា ៦,៨​ភាគរយ ទាប​ជាង​ឆ្នាំ​២០១៦ ដែលមាន​កំណើន​ដល់​ទៅ ៧,១​ភាគរយ​។ នេះ​បើតាម​ការព្យាករណ៍​រប​ស់លោក អូន ព័ន្ធមុនីរ័ត្ន​៕