វិធីបង្កើន អ័កម៉ូន Testosterone តាមរយៈ ជីវជាតិ

ទោះបីជាអ័កម៉ូនប្រភេទនេះតែងមានចំពោះបុរសកាយសម្ព័ន្ធក៏ដោយ ក៏អ័កម៉ូន Testosterone នេះមានសារៈសំខាន់ ចំពោះសុខភាពបុរសស្រ្ដីគ្រប់ រូបដែរ។ អ័កម៉ូនTestosteroneជំនួយ ឆ្អឹង បង្កើនកម្លាំងសាច់ដុំ លើកកម្ពស់ថាមពលផ្លូវ ភេទ និងបង្កើនកម្រិតថាមពល ទាំងស្រុងក្នុងរាងកាយ។ ប្រសិនបើអ្នកមានការផលិតចេញអ័កម៉ូន Testosterone មិនប្រក្រតីណាមួយ អ្នកអាចបង្កើនអ័កម៉ូននេះ ដោយការទទួលទានប្រភេទអាហារ សម្បូរ ជីវជាតិ ដែលទទួលខុសត្រូវខាងផលិតចេញអ័កម៉ូនTestosterone។ ខាងក្រោមនេះគឺជាប្រភេទអាហារជំនួយដល់ការបង្កើនអ័កម៉ូន Testosterone ៖

១. ជីវជាតិ A ៖ ចូរបង្កើនការទទួលទទានប្រភេទអាហារសម្បូរដោយជីវជាតិ A ដែលជាសារធាតុចិញ្ចឹម ដើរតួរនាទីយ៉ាងសំខាន់ក្នុងការក ពូននូវអ័ក ម៉ូនTestosteroneជាមូលដ្ឋាននៅក្នុងរាងកាយរបស់អ្នក។ ប្រភេទអាហារមួយចំនួនសម្បូរដោយ ជីវជាតិ A រួមមាន ថ្លើមសត្វ ដំឡុងជ្វារ ការរ៉ុត ប្រភេទ បន្លែបៃតងក្រម៉ៅដូចជា ស្លឹកផ្ទី ស្ពៃក្រញាញ់butternut Squash និងផ្លែ Apricot ក្រៀម។

២. ជីវជាតិB6 ៖ ចូរទទួលទានប្រភេទអាហារសម្បូរដោយ ជីវជាតិ B-6 ជាសារធាតុម្យ៉ាង បង្កើនសមត្ថភាពរាងកាយរបស់អ្នក ក្នុងការស្រូបយកសារ ធាតិចិញ្ចឹមនិងជំនួយដល់ការផលិតចេញ អ័កម៉ូន Testosterone។ តួយ៉ាងរួមមានផ្លែចេក ដំឡូងបារាំងដុត chickpeasទ្រូងមាន់ សាច់ជ្រូក និង សាច់គោ។

៣. ជីវជាតិ C ៖ ចូរទទួលប្រភេទផ្លែឈើសម្បូរ ដោយជីវជាតិ C។ ជីវជាតិ C មិនត្រឹមជួយបង្កើនការផលិតចេញអ័កម៉ូន Testosteroneនៅក្នុងរាងកាយ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជំនួយដល់ការលូតលាស់បង្កើនថាមពលអ័កម៉ូនTestosterone ទៀតផង។ ប្រភេទផ្លែឈើមួយចំនួនសម្បូដោយជីវជាតិC រួមមានដូចជា ផ្លែឈើមានជាតិជូរ ផ្លែល្ហុងbroccoli ស្រ្ដូបឺរី ផ្លែគីវី ផ្កាខាត់ណា និងស្ពៃក្រញាញ់ ។
៤. ជីវជាតិE ៖ ចូរបង្កើនការទទួលទានប្រភេទអាហារសម្បូរដោយជីវជាតិ E។ ជីវជាតិ E ជំនួយដល់រាងកាយរបស់អ្នកឱ្យផលិតចេញ អ័កម៉ូនLH បង្កើនថាមពល អ័កម៉ូនTestosterone របស់អ្នក។ ប្រភេទអាហារសម្បូរដោយជីវជាតិE រួមមាន ស្លឹកផ្ទី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ Almondsអូលាវ និងប៊្លូបឺរី៕

ប្រភព៖ iknow

  • វិធីបង្កើន អ័កម៉ូន Testosterone តាមរយៈ ជីវជាតិ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:សុខភាព
Tags: