ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

សំណង់ស្ពានពោងអណ្ដែតទឹកនៅភាគខាងជើងប្រទេសអ៊ីតាលី បង្កើតឡើងដោយអ្នកជំនាញការខាងស្ពាន សញ្ជាតិអាមេរិកដើមកំណើតប៊ុលហ្គារី បានបើកស្វាគមន៍សាធារណជនចូលទស្សនានាពេលថ្មីៗនេះ និងទទួលបានការគាំទ្រខ្លាំង។

ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

តាមសារព័ត៌មាន Daily Mail ភ្ញៀវទេសចររាប់ពាន់នាក់បានសម្រុកទៅលេងលើស្ពានពោងអណ្ដែតលើទឹកបឹង Iseo ដែលឆ្លងពីភូមិ Sulzano ទៅកាន់កោះតូច Monte Isola និងឆ្លងទៅភូមិSan Paolo ។សំណង់ស្ពានខាងលើមានឈ្មោះថា “The Floating Piers “ ដែលបានចំណាយថវិកាសរុប១៦,៧ លានដុល្លារ។ ស្ពានពោងនោះត្រូវបានសង់ភ្ជាប់គ្នាពីបំពង់គីបបួនជ្រុង និងគ្របពីលើដោយក្រណាត់ពណ៌ទឹកក្រូច។

ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

ភ្ញៀវទេសចរប្រមាណជាង ៥៥០០០ពាន់នាក់បានព្យាយាមចូលទៅដើរទស្សនានៅលើស្ពានពោង Floating Piers ក្នុងឱកាសថ្ងៃទី១នៃការសម្ពោធកាលពីថ្ងៃសៅរ៍កន្លងទៅ។ ទោះជាយ៉ាងណា ដោយសារតែចំនួនមនុស្សច្រើនបែបនោះ ក្រុមអ្នករៀបចំស្ពានបានកំណត់ចំនួនមនុស្សត្រឹមកម្រិតមួយដែលស្ពានអាចទ្រាំទ្របានប៉ុណ្ណោះ៕

ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​ ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​ ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​ ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​ ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​ ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​ ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​

ប្រភព៖ sabay

  • ស្ពាន​ពោង​ឆ្លង​ទៅ​កោះ កំពុង​​ទាក់​ទាញ​ទេសចរ​ខ្លាំង​នៅ​អ៊ីតាលី​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: