ចាប់រំលោភបានសម្រេចគេចខ្លួនមួយរយៈ ត្រឡប់មកវិញជាប់ខ្នោះ

ខេត្តតាកែវ៖ ដូចពាក្យស្លោកមួយឃ្លាតែង ពោលថា “កុកភ្លេចជុង តែជុងមិនភ្លេចកុក” តួរយ៉ាងដូចជាបុរសម្នាក់នេះត្រូវបានកម្លាំង នគរបាលឃាត់ខ្លួនក្រោយពេលគេចខ្លួនបានមួយរយៈបន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភនារីមានសតិមិនប្រក្រតីបានសម្រេចរួចរត់គេចខ្លួនរួចមកនោះ។

មន្ត្រីនគរបាលស្រុកត្រាំកក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាល ពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខណៈជន នេះវិលចូលមកភូមិវិញ។

អធិការនគរបាលស្រុកត្រាំកក់លោក សុខ ជា បានឲ្យដឹងថា ជនសង្ស័យដែល នគរបាលចាប់ខ្លួននេះមានឈ្មោះ ទាំង ទួន អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងទៅតាម ដីការបញ្ជាឲ្យចាប់ខ្លួនលេខ៨៥៣ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តតាកែវ។ ចំណែកនារីរងគ្រោះអាយុ៣២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិជាមួយគ្នា។

លោកអធិការរងបានបញ្ជាក់ថា កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅជនសង្ស័យបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច ខណៈដែលនារីរងគ្រោះបានជិះកង់ត្រឡប់ពីឌុបក្មួយស្រីរបស់ខ្លួនត្រឡប់ ទៅផ្ទះវិញ។ លោកអធិការបន្តថា ខណៈនារីរងគ្រោះជិះកង់ត្រឡប់មកផ្ទះវិញតាមផ្លូវលំចូលភូមិជនសង្ស័យអង្គុយលើម៉ូតូចាំស្ទាក់តាមផ្លូវជាស្រេច លុះពេលនាងជិះកង់មកដល់ក៏ស្ទុះចាប់អូសដៃនាងចូលទៅក្នុងផ្ទះរំលោភរហូតបានសម្រេចតែម្តង។ ពេលនោះឈ្មោះ ខឹម មាស ភេទប្រុស អាយុ២៦ឆ្នាំ ជាប្អូនប្រុសរបស់នារីរងគ្រោះជិះម៉ូតូកាត់ទីនោះក៏ឮសំឡេងស្រែកយំក៏ឈប់ម៉ូតូដើរទៅរកមើលសំឡេងរួចក៏សួរអ្នកណាយំជនសង្ស័យថាអញរួចក៏រត់ឡើង ជិះម៉ូតូរត់គេចខ្លួនបាត់។ លុះពេលឃើញបងស្រីរបស់ខ្លួននាងក៏ប្រាប់ថាជនសង្ស័យ បានចាប់រំលោភរួចក៏នាំបងស្រីមកផ្ទះវិញ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់រហូត ។ រហូតដល់ពេលត្រឡប់មកផ្ទះវិញក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង ទួន បានសារភាពថា រូបគេពិតជាបាន ចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្តថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការ តាមនីតិវិធី៕ ជីសូការ

ប្រភព៖ nokorwatnews

  • ចាប់រំលោភបានសម្រេចគេចខ្លួនមួយរយៈ ត្រឡប់មកវិញជាប់ខ្នោះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: