ស្រវឹងស្រាបើករថយន្តឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោគជាំ បានបើករថយន្តឡិចស៊ីស៤៧០ ក្នុងល្បឿនលឿនរេចង្កូតជ្រុលបុកដើមឈើ១ដើមបាក់រលើងបាក់ និងរបងថ្មក្រុមហ៊ុនស្រាសាច់ដុំអិចអូបានធ្លាយពីម្ខាងទៅម្ខាង និងម៉ូតូ១គ្រឿងផងដែរបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារហុងលីអុង ជាប់នឹងរបងស្រាសាច់ដុំអិចអូ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស៤៧០ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2C-3322 បើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រាជោគជាំ បានបើកតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនដូចហោះ ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកដើមឈើបណ្តាលឱ្យរលើងទាំងឬស បាក់១ដើម ហើយរថយន្តមិនទាន់អស់ល្បឿនបានទៅបុកម៉ូតូវីវ៉ា១គ្រឿង និងរបងថ្មរបស់ក្រុមហ៊ុនស្រាអិចអូធ្លាយពីម្ខាងទៅម្ខាង តែសំណាងល្អមិនមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ជីម ភារ៉ា ដង្កោ

ស្រវឹងស្រាបើករថយន្តឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង ស្រវឹងស្រាបើករថយន្តឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង ស្រវឹងស្រាបើករថយន្តឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង ស្រវឹងស្រាបើករថយន្តឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង ស្រវឹងស្រាបើករថយន្តឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង

ប្រភព៖ nokorwatnews

  • ស្រវឹងស្រាបើករថយន្តឡិចស៊ីស៤៧០ រេចង្កូតទៅបុកដើមឈើបាក់១ដើម និងបុករបងទ្វារក្រុមហ៊ុនស្រាសាច់ដុំអិចអូ ធ្លាយពីម្ខាងទៅម្ខាង已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: