វេល៍ និងអង់គ្លេស ដឹកដៃគ្នាឡើងទៅវគ្គ ១៦ក្រុម

វេល៍ និងអង់គ្លេស ឈានទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ Euro 2016 បន្ទាប់ពីពួកគេបញ្ចប់ការប្រកួតក្នុងពូលកាលពីយប់មិញ ដោយឈរនៅលេខរៀងទី១ និងទី។

eurotable

ក្រុមជម្រើសជាតិ វេល៍ ដែលលេងឥតភ័យ បានផ្តួលរុស្ស៊ី ៣-០ មាន ៦ពិន្ទុឡើងឈរនៅលើពូល ខណៈអង់គ្លេសបញ្ចប់ត្រឹមស្មើ ០-០ ជាមួយ ស្លូវ៉ាគី។ អងគ្លេសមាន ៥ពិន្ទុឈរនៅលេខពីរ។

ខ្សែប្រយុទ្ធឆ្នើមរបស់ Real Madrid គឺកីឡាករ Gareth Bale ដែលជាខ្សែប្រយុទ្ធមុតស្រួចស៊ុតបញ្ចូលទីបានច្រើនជាងគេឲ្យ វែល៍ បានថ្លែងថា «ពួកយើងនិយាយថា ពួកយើងមិនចង់ធ្វើអ្វីទៀតឡើយ ជាងការឈ្នះនៅក្នុងពូល។ ពួកយើងទន្ទឹងរង់ចាំការប្រកួតបន្ទាប់ទៀត»។

គ្រូបង្វឹកជម្រើសជាតិអង់គ្លេស ដែលបានទទួលស្គាល់ចំពោះការឈរនៅលេខពីរនៅក្នុងពូល មានការ «ខកចិត្ត» ប៉ុន្តែបន្ថែមថា «ពួកយើងមិនទាន់ស្លាប់នៅឡើយទេ»។

វែល៍ នឹងជួបក្រុមលេខ ៣ ណាមួយនៅក្នុងពូល រួមមាន ពូល A អាល់បានី ឬ ពូល D (រង់ចាំប្រកួត) ឬ ពូល C (ដែលរង់ចាំការប្រកួតសិនដែរ)៕