Bale បំបែក​កំណត់​ត្រា​៥៨ឆ្នាំ​ របស់​វែល ​ក្រោយ​ស៊ុត​ចូល​រុស្ស៊ី​

ក្រោយ​ស៊ុត​បញ្ចូល​ទី​ជាប់​ៗ​គ្នា​ក្នុង​នៅ​២ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ ស្លូវ៉ាគី​ និង​អង់គ្លេស Gareth Bale ​យប់​មិញ​រក​បាន​គ្រាប់​ទី​៣​របស់​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​វែល​ ក្នុង​ជ័យ​ជម្នះ​ ៣-០ លើ​ប្រទេស​រុស្ស៊ី​។

 

 Bale បំបែក​កំណត់​ត្រា​៥៨ឆ្នាំ​ របស់​វែល ​ក្រោយ​ស៊ុត​ចូល​រុស្ស៊ី​ Gareth Bale

 

ការ​ស៊ុត​បញ្ចូល​ទី៣​គ្រាប់​នៅ​អឺរ៉ូ​របស់​តារា​ឆ្នើម​ក្លឹប​ Real Madrid ធ្វើ​ឲ្យ​ឲ្យ​រូប​គេ​បំបែក​កំណត់​ត្រា​ ៥៨​ឆ្នាំ​របស់ លោក Ivor Allchurch ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឲ្យ​វែល​ច្រើន​ជាង​គេ​ (Top Scorer) នៅព្រឹត្តិការណ៍បាល់​ទាត់​ធំៗ។

 

ក្រៅ​ពី​កំណត់ត្រា​របស់​វែល​ Bale ក៏​តាម​ទាន់​កំណត់​ត្រា​ចាស់​មួយ​ដែរ​របស់ កីឡាករ Milan Baros​ របស់​ឆេក និង Ruud van Nistelrooy ដែល​អាច​ស៊ុត​បញ្ចូល​ទី​៣ប្រកួត​ជាប់ៗ​គ្នា​នៅ​អឺរ៉ូ ២០០៤៕

 

Bale បំបែក​កំណត់​ត្រា​៥៨ឆ្នាំ​ របស់​វែល ​ក្រោយ​ស៊ុត​ចូល​រុស្ស៊ី​

 

Bale បំបែក​កំណត់​ត្រា​៥៨ឆ្នាំ​ របស់​វែល ​ក្រោយ​ស៊ុត​ចូល​រុស្ស៊ី​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal