Joe Hart៖ គ្រប់​ក្រុម​ទាំង​អស់ នឹង​ខ្លាច​អង់គ្លេស នៅ​វគ្គ​១៦​ក្រុម

Joe Hart ​អ្នកចាំទី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​​​យល់​ថា​​គ្រប់​ក្រុម​ទាំង​អស់ នឹង​​ខ្លាច​ញញើត​​អង់គ្លេស ​ទោះ​បី​​ក្រុម​តោ​កំណាច​ បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ០-០ ទល់​នឹង​​ស្លូវ៉ាគី កាល​ពី​យប់​មិញ​ក៏​ដោយ។

 

Joe Hart៖ គ្រប់​ក្រុម​ទាំង​អស់ នឹង​ខ្លាច​អង់គ្លេស នៅ​វគ្គ​១៦​ក្រុម

Joe Hart (មុខ​គេ) ​អ្នកចាំទី​ដៃ​ទី​១ ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

 

ក្រុម​របស់​លោក​ Roy Hodgson ​បាន​ខក​ចិត្ត​ដោយ​មិន​បាន​បញ្ចប់​នៅ​កំពូល​តារាង​ពូល​ B និង​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២ ​ចាញ់​​ក្រុម​កំពូល​តារាង​វែល ១​ពិន្ទុ។  យ៉ាងណាក្ដី ​ពួកគេ​បាន​កៅអី​១​ ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​បន្ត។

 

Joe Hart៖ គ្រប់​ក្រុម​ទាំង​អស់ នឹង​ខ្លាច​អង់គ្លេស នៅ​វគ្គ​១៦​ក្រុម

 

ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ អ្នកចាំទី​មក​ពី​ក្លឹប​ Manchester City (Joe Hart) ​បាន​​ប្រាប់​ដល់​ BBC​​ ថា៖ “យើង​ទាំង​អស់​គ្នា ​ចង់​បញ្ចប់​នៅ​កំពូល​តារាង ប៉ុន្តែ​យើង​មិន​អាច។ យើង​លេង​បាន​ល្អ​ និង​គ្រប់​គ្រង​បាល់​ច្រើន​ណាស់ ហើយ​កីឡាករ​ស្លូវ៉ាគី នឹង​រីករាយ​ចំពោះ​លទ្ធផល​នេះ។ យើង​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ ​ហើយ​គ្មាន​ក្រុម​ណា​មួយ ចង់​ជួប​យើង​ទេ។ និយាយ​ឲ្យ​ត្រង់ ខ្ញុំ​ស្ទើរ​តែ​គ្មាន​ការងារ​អ្វី​ត្រូវ​ធ្វើ​ប៉ុន្មាន​ប្រកួត​មក​នេះ។ ក្រុម​យើង​លេង​សាមគ្គី​គ្នា​​បាន​ល្អ​ណាស់”។

 

អង់គ្លេស នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ​២ នៅ​ពូល​ F (មិន​ទាន់​ប្រកួត​ចប់) ​ដែល​អាច​នឹង​ប៉ះ​ ព័រទុយហ្គាល់ អូទ្រីស ហុងគ្រី ឬ​អ៊ីស្លង់ ខណៈ​ដែល​ការ​ប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៧ ​ខែ​មិថុនា​សប្ដាហ៍​ក្រោយ៕

 

Joe Hart៖ គ្រប់​ក្រុម​ទាំង​អស់ នឹង​ខ្លាច​អង់គ្លេស នៅ​វគ្គ​១៦​ក្រុម

 

Joe Hart៖ គ្រប់​ក្រុម​ទាំង​អស់ នឹង​ខ្លាច​អង់គ្លេស នៅ​វគ្គ​១៦​ក្រុម

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal | mirror