លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

តារា​សម្ដែង​ហុងកុង​ជើង​ចាស់ Andy Lau (លីតឺហួ) បាន​ចាប់​ដៃ​ជាមួយ​តារា​សម្ដែង Ron Ng​ក្នុង​រឿង​ភាគ​ថ្មី​ដែល​មាន​ចំណងជើង​ថា “Shock Wave” ដែល​ដឹកនាំ​ដោយ​លោក Herman Yau។

 

លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

 

រឿង​ភាគ​នេះ​​គឺ​ផលិត​ដោយ Andy Lau ផ្ទាល់​​និង​​សហការ​ជាមួយ​ផលិតកម្ម Universe Films។ ក្នុង​រឿង​ Andy ដើរ​តួ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ ខណៈ​ដែល Ron Ngជា​កូន​ចៅ​របស់​លោក។ នេះ​​ជា​លើក​ទី​១​ហើយ ដែល​តារា​​ប្រុស​ទាំង​ពីរ​​សម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​របស់​ទូរទស្សន៍​ TVB ហើយ​ពួក​គេ​​សម្ដែង​បាន​ល្អ​​​ណាស់​ក្នុង​រឿង​នេះ។ យោង​តាម jaynestars។

 

 

លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

 

កាល​ពី​ដើម​សប្ដាហ៍ តួ​មួយ​ចំនួន​របស់ “Shock Wave”រួម​ទាំង Andyនិង Ronបាន​ទៅ​ថត​ឈុត​​ដោះគ្រាប់បែក​​នៅ​​បន្ទាយ​អន្តោប្រវេសន៍​ក្នុង​ទីក្រុង Wan Chai។ ក្នុង​ការ​ថត​​វគ្គ​នេះ ក្រុម​ការងារ​បាន​បិទ​ផ្លូវ​មួយ​ចំនួន​ដើម្បី​ការពារ​សុវត្ថិភាព។ ​​​

 

Ron ក៏​បាន​និយាយ​ផង​ដែរ​ថា​៖”ខ្ញុំ​សម្រេច​ចិត្ត​មក​ថត​រឿង​នេះ ព្រោះ​តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​នឹង​​អាច​មាន​លទ្ធភាព​សិក្សា​​ច្រើន​ជាមួយ​​រៀម​ច្បង​ Andy។ គាត់ ( Andy) ​អត់ធន់​ក្នុង​ការ​ឲ្យ​ដំបូន្មាន​ក្នុង​នាម​ជា​សិស្ស​ច្បង។​ យ៉ាងណាក្ដី វា​ក៏​មាន​ការ​ឈឺ​ក្បាល​ខ្លះ​ដែរ​សម្រាប់​ខ្ញុំ ពេល​ដែល​គាត់​​ឱប​ដៃ​សម្លឹង​មើល​​ការ​សម្ដែង​របស់​ខ្ញុំ”៕
​​​​

 

លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

 

លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

 

លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

 

ចុចអាន៖Andy Lau បង្ហើប​អាថ៌កំបាំង​វិធី​ថែ​​រក្សា​​សម្រស់​ឲ្យ​នៅ​ក្មេង​វ័យ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars