ចិន​រឹត​បន្តឹង​ការ​ចាក់​ផ្សាយ​កម្មវិធី​​បរទេស​ ដើម្បី​បង្កើន​គំនិត​ច្នៃ​ប្រឌិត

ថ្មីៗ​នេះ​គណៈ​គ្រប់​គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ដាក់​ចេញ​នូវ​ការ​កំណត់​ដ៏​តឹង​រឹង​​លើ​​ការ​ចាក់​ផ្សាយ​កម្មវិធី​ទូរទស្សន៍​​ដែល​យក​លំនាំ​​តាម​កម្មវិធី​បរទេស ដើម្បី​បង្កើត​ភាព​ច្នៃ​ប្រឌិត​នៃ​ការ​ផលិត​កម្មវិធី​ក្នុង​ស្រុក។

 

ចិន​រឹត​បន្តឹង​ការ​ចាក់​ផ្សាយ​កម្មវិធី​​បរទេស​ ដើម្បី​បង្កើន​គំនិត​ច្នៃ​ប្រឌិត

 

គណៈ​គ្រប់​គ្រង​បាន​លម្អិត​ពី​ការ​រឹត​បន្តឹង​នេះ​ថា​ កម្មវិធី​ក្រៅ​ស្រុក​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​​នាំ​ចូល​ នឹង​មិន​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្កាយ​រណប​ជា​បន្ត​ទៀត​ លុះ​ត្រា​តែ​​សូម​ការ​អនុញ្ញាត​មុន​ពីរ​ខែ។ ការ​កំណត់​នេះ​បាន​ដាក់​សម្ពាធ​លើ​កម្មវិធី​ទូរទស្សន៍​ដូច​ជា​ The Voice China ដែល​ទទួល​បាន​សិទ្ធិ​ផលិត​​ពី​ក្រុមហ៊ុន​ Talpa Media របស់​ប្រទេស​ហុល្លង់​ និង​កម្មវិធី​ Running Man យក​លំនាំ​តាម​កម្មវិធី​​​ដែល​កំពុង​ចាក់​ផ្សាយ​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ជា​ដើម។

 

​​​​​​ការ​កំណត់​នេះ​ដែរ​មាន​ន័យ​ថា​ប៉ុស្តិ៍​ទូរទស្សន៍​ផ្កាយ​រណប​ទាំង​អស់​​នឹង​អនុញ្ញាត​ឲ្យ​ចាក់​ផ្សាយ​កម្មវិធី​ដែល​ទទួល​បាន​សិទ្ធ​នាំ​ចូល​ចំនួន​ពីរ​ប៉ុណ្ណោះ​​ដោយ​អាច​ចាក់​អំឡុង​ម៉ោង​មាស​ គឺ​ចាប់​ពី​ម៉ោង​ ៧៖៣០ ដល់​ ម៉ោង​ ១០៖៣០ យប់ ក្នុង​មួយឆ្នាំ។

 

បទ​បញ្ជា​ថ្មី​នេះ​គឺ​មាន​សារសំខាន់​​ដោយ​វា​អាច​ជួយ​ឲ្យ​សហគ្រាស​ទូរទស្សន៍​ចិន​ ​លែង​ពឹង​ផ្អែក​​លើ​​ការ​នាំ​ចូល​កម្មវិធី​ពី​បរទេស​ និង​សង្ឃឹម​ថា​អាច​បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក៕​​​​​​​​​

 

​​​​​​​​​​​​
ចុច​អាន៖ លីតឺហួ ក្លាយ​ជា​អ្នក​ជំនាញ​ដោះ​គ្រាប់បែក​ក្នុង​រឿង​ថ្មី​ជាមួយ Ron Ng

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ shanghaiist​