សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​

6 Videos


ស្ទើរតែមិនគួរឱ្យជឿឡើយ ដែលរឿងគាប់ជួនពី ១០ ឆ្នាំមុន បានកើតឡើងម្តងទៀតលើតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា និង សាន ស្រីឡៃ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The voice Cambodia រដូវកាលទី ២ ។ សាន ស្រីឡៃ បានអះអាងថា កាលពី ១០ ឆ្នាំមុន នាងគឺជាអ្នកគាំទ្រផ្កាប់មុខរបស់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដោយនាងធ្លាប់បានស្រមៃថា ថ្ងៃណាមួយនាងនឹងអាចជួបតារាចម្រៀងក្នុងដួងចិត្តជាមិនខាន ។

P9

ការជួបលើកនេះ គឺជារឿងគាប់ជួនមួយដែលនឹកស្មានមិនដល់ ព្រោះតែចិត្តស្រឡាញ់ និង ពេញចិត្តលើតារាចម្រៀង ពេជ្រ សោភា បេក្ខនារី សាន ស្រីឡៃ ដែលជាក្មេងស្រីតូចកាលពី ១០ ឆ្នាំមុខ បានតស៊ូពុះពារហូតបានសម្រេចដូចបំណង ហើយឥលូវនេះនាងបានរៀបរាប់ទម្លាយពាក្យពេចន៍ ក៏ដូចជាអារម្មណ៍ពិតកប់ទុកក្នុងចិត្ត ១០ ឆ្នាំ មានចំពោះអ្នកនាង ពេជ្រ សោភា រំលេចលើទំព័រសង្គមហ្វេសប៊ុកបន្ទាប់ពីរបូតពាន The Voice ថា «កាលពី ១០ ឆ្នាំមុន មានថ្ងៃមួយបងស្រី ពេជ្រ សោភា ទៅប្រគំតន្ត្រីនៅប៉ាយប៉ែត ពេលនោះ បងភា ល្បីណាស់ គ្រាន់តែគាត់ច្រៀងបទ Doom Doom ចប់ភ្លាម ចុះមកក្រោមឆាកខ្ញុំក៏សុំគាត់ថតរូបជាមួយ ព្រោះស្រឡាញ់គាត់ខ្លាំងណាស់ មួយថ្ងៃៗសម្លឹងមើលតែរូបថត ទោះបីមិនបានជួបគាត់ម្តងទៀត តែខ្ញុំតែងតែស្រម៉ៃថាថ្ងៃណាមួយខ្ញុំនឹងបានឱបគាត់ នៅក្បែរគាត់ ច្រៀងលើឆាករួមជាមួយគាត់ ។ ក្តីស្រមៃចង់ក្លាយជាតារាចម្រៀងដូចជាបងស្រី ពេជ្រ សោភា មិនដែលបោះបង់ឡើយ ទោះបីជាដឹងថាក្តីសុបិនទាំងនេះឆ្កួតឡប់ក៏ដោយ ក៏ពុំព្រមបញ្ឈប់វាត្រឹមហ្នឹងដែរ ។

សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​

អ្នកទាំងអស់គ្នាមានដឹងអត់ រាល់យប់មុនចូលគេងតែងតែលួចថើប បងភា តាមរយៈរូបថតមួយសន្លឹកនេះ ខំថែរូបថតមួយនេះឡើងស្អាត ខំស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងបានជួប បងភា ជាមិនខាន ទោះបីក្តីស្រមៃចង់ក្លាយជាតារាចម្រៀងវាពិបាក តែខ្ញុំត្រូវធ្វើឱ្យបាន ទោះបី បងភា មិនដែលស្គាល់ក្មេងស្រីតូចម្នាក់នេះពីមុនទៀតក៏ដោយ ក៏ក្មេងស្រីដែលសុំគាត់ថតរូបមួយនេះនៅតែគិតថានឹងធ្វើបាន ។ ដោយក្តីស្រមៃ ការតស៊ូមិនប្រួលប្រែ ទីបំផុតក្មេងស្រីម្នាក់នេះធ្វើបានហើយ បានទាំងឱប បានទាំងថើប បានទាំងច្រៀងជាមួយ Idol របស់ខ្លួន ក្បែរក្តីស្រមៃរបស់ខ្លួន ប៉ុណ្ណេះគឺអស់ចិត្តហើយ មិនសុំក្លាយជាតារាល្បីអីទេ សុំត្រឹមបាននៅសម្រេចក្តីសុបិនរបស់ខ្លួនគឺអស់ចិត្តហើយ ។

សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​

ដូច្នេះអ្នកទាំងអស់ចាំទុកថា ឱ្យតែព្យាយាម ឱ្យតែតស៊ូ ទោះបីជារឿងអ្វីក៏ដោយក៏យើងអាចធ្វើបានដែរ ។ ១០ ឆ្នាំ វាមិនយូរទេ ត្រឹមតែ ៣៦៥០ ថ្ងៃប៉ុណ្ណោះ ខ្ញុំដឹងវាយូរ វាយូរបំផុត តែធ្វើម៉េច វាជាក្តីស្រមៃ គ្មានការជោគជ័យមួយណាដែល មិនមានការប្រឹងប្រែងឡើយ ។ អត្ថបទមួយនេះវាខ្លីណាស់ ខ្ញុំចង់ស្រែកប្រកាសពិភពលោកឱ្យបានដឹងឱ្យអស់ពីរឿងក្នុងចិត្តខ្ញុំថា ខ្ញុំស្រឡាញ់ បងភា ខ្ញុំស្រឡាញ់និមិត្តរូបរបស់ខ្ញុំខ្លាំងបំផុត ។ ពីខ្ញុំក្មេងតូចកាលពី ១០ ឆ្នាំមុន» ។

សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​

១០ ឆ្នាំមកនេះ ក្មេងស្រីតូច សាន ស្រីឡៃ ដែលមានក្តីបំណងចង់ជួប ចង់នៅក្បែរ ចង់ឱប ចង់ថើប តារាចម្រៀងក្នុងដួងចិត្តរបស់នាងនោះ ឥលូវនេះការព្យាយាមរបស់នាងបានដូចបំណងប្រាថ្នាហើយ ទីបំផុតនាងបានជួបផ្ទាល់ និយាយផ្ទាល់ ញញឹមជាមួយគ្នា និង ទទួលយកបទពិសោធផ្ទាល់ពីតារាក្នុងដួងចិត្តរបស់នាង តាមរយៈកម្មវិធី The voice Cambodia រដូវកាលទី ២ ព្រោះតែនាងបានក្លាយជាកូនក្រុមរបស់ ពេជ្រ សោភា ដែលទទួលបានការបណ្តុះបណ្តាលពដ៏ល្អមួយ ។

សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​

សូមបញ្ជាក់ថា បេក្ខនារី សាន ស្រីឡៃ គឺបេក្ខភាពកូនក្រុមម្នាក់របស់ Coach ពេជ្រ សោភា ដែលទទួលបានតែមួយកៅអីគត់កាលពីវគ្គចុចប៊ូតុង ហើយនាងត្រូវបាន ពេជ្រ សោភា ជ្រើសរើសយកទៅវគ្គបន្តតាមរយៈសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់នាង មិនតែប៉ុណ្ណោះ សាន ស្រីឡៃ ក៏ជាបេក្ខនារីមួយរូបដែលទទួលបានការគាំទ្រជាសំឡេងយ៉ាងច្រើនឱ្យជាប់ទៅវគ្គបន្តបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័ត្រផងដែរ ៕ សាកល

សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​
សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​
សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​
សាន ស្រី​ឡៃ រៀប​គម្រោង​អស់ ១០ ឆ្នាំ ចំពោះ ពេជ្រ សោភា​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត