ស្ត្រី​ម្នាក់​ត្រូវ​ឃាតក​ជិះ​ម៉ូតូ​តាម​ចាក់​សម្លាប់​នៅ​កណ្ដាល​ផ្លូវ​ នៅ​មុន​នេះ​បន្តិច

ស្ត្រី​ម្នាក់​ត្រូវ​ឃាតក​ជិះ​ម៉ូតូ​តាម​ចាក់​សម្លាប់​នៅ​កណ្ដាល​ផ្លូវ​ នៅ​មុន​នេះ​បន្តិច

ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​​ ​ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​​ ​ជិះ​ម៉ូតូ​មក​ពី​ក្រោយ ​រួច​ចាក់​នឹង​កាំបិត​បណ្ដាល​ឲ្យ​ដេក​ដួល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​​ ខណៈ​កំពុងតែ​ដើរ​តាម​ផ្លូវ​​នៅ​មុន​នេះ​បន្តិច។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ក្រោយ​ផ្សារ​ដេប៉ូ ផ្លូវ​១៥៦ កែង​ផ្លូវ​២១៩ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មិនទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹង​ថា​គាត់​មាន​អាយុ​ប្រមាណ​ជា​៣០​ឆ្នាំ។ ចំណែក​ជនល្មើស​ត្រូវ​បាន​គេ​ដឹង​ថា​ជិះ​ម៉ូតូ​ឡេ​ត​តែ​ម្នាក់ឯង។

សេចក្ដី​រាយការណ៍​បន្ត​ថា ​​ស្ត្រី​រងគ្រោះ​​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះអាង​ថា​ តែងតែ​ឃើញ​គាត់​ដើរមក​ផ្សារ​រាល់ថ្ងៃ​ តាម​​​បណ្ដោយ​ផ្លូវ១៥៦។ លុះ​នៅ​ព្រឹក​កើតហេតុ​នេះ ​គាត់​ដើរ​ដូច​ធម្មតា ក៏​ស្រាប់​តែ​មាន​ជនល្មើស​ម្នាក់​ជិះ​ម៉ូតូ​មកពី​ក្រោយ​ រួច​ទាញ​កាំបិត​ចាក់​ស្ត្រី​នោះ​ពីក្រោយ​បណ្ដាល​ឲ្យ​​ស្លាប់​នៅ​កន្លែង។ ចំណែក​ជនល្មើស​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ហើយ​ករណី​នេះ​មិន​ដឹង​ជា​ករណី​ឃាតកម្ម​ប្លន់​សម្លាប់ ឬ​ជា​គំនុំ​នោះ​ទេ។ តែ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម ដោយសារ​គំនុំ​ច្រើនជាង។ ទោះ​យ៉ាង​ណា ​​សមត្ថកិច្ច​កំពុងតែ​បើក​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕