សាន ស្រី​ឡៃ រំលឹក​អនុស្សាវរីយ៍​ កាលពី​១០​ឆ្នាំមុន ​គ្រា​ជួប​Coach ពេជ្រ សោភា លើកដំបូង

សាន ស្រី​ឡៃ រំលឹក​អនុស្សាវរីយ៍​ កាលពី​១០​ឆ្នាំមុន ​គ្រា​ជួប​Coach ពេជ្រ សោភា លើកដំបូង



ភ្នំពេញ ៖ អតីត​បេក្ខ​នារី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស The Voice Cambodia រដូវ​កាល​ទី​២​កញ្ញា សាន ស្រី​ឡៃ ថ្មីៗ​បាន​ទម្លាយ​បើក​កកាយ​រំលឹក​ប្រាប់​ត្រួសៗ​ អំពី​អនុស្សាវរីយ៍​របស់​ខ្លួន ​ដែល​ធ្លាប់​បាន​ជួប​គ្នា​ជាមួយ​គ្រូ​បង្វឹក​(Coach) អ្នកនាង ពេជ្រ សោភា និង​ក្តី​ស្រមៃ​របស់​ខ្លួន​សម្រាប់​ពេល​អនាគត។

សាន ស្រី​ឡៃ រំលឹក​អនុស្សាវរីយ៍​ កាលពី​១០​ឆ្នាំមុន ​គ្រា​ជួប​Coach ពេជ្រ សោភា លើកដំបូង

បេក្ខនារី​ធ្លាក់​ការ​ប្រឡង​ជម្រុះ​វគ្គ​ផ្ដាច់ព្រ័ត្រ ​កញ្ញា សាន ស្រី​ឡៃ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ដូច្នេះ​ថា ​កាល​ពី​១០​ឆ្នាំមុន​មាន​ថ្ងៃមួយ​បងស្រី ពេជ្រ សោភា ទៅ​ប្រគំ​តន្ត្រី​នៅ​ប៉ោយប៉ែត ​ពេលនោះ​បង​ភា ល្បី​ណាស់​គ្រាន់តែ​គាត់​ច្រៀង​បទ Doom Doom ចប់​ភ្លាម​ចុះ​មក​ក្រោម​ឆាក ​ខ្ញុំ​ក៏​សុំ​គាត់​ថតរូប​ជាមួយ​ព្រោះ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់​មួយ​ថ្ងៃៗ​សម្លឹង​មើល​តែ​រូបថត​ ទោះបី​មិនបាន​ជួប​គាត់​ម្តង​ទៀត​តែ​ខ្ញុំ​តែងតែ​ស្រមៃ​ថា ​ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បាន​ឱប​គាត់​ នៅ​ក្បែរ​គាត់​ច្រៀង​លើ​ឆាក​រួម​ជាមួយ​គាត់។

សាន ស្រី​ឡៃ រំលឹក​អនុស្សាវរីយ៍​ កាលពី​១០​ឆ្នាំមុន ​គ្រា​ជួប​Coach ពេជ្រ សោភា លើកដំបូង

កញ្ញា សាន ស្រី​ឡៃ បាន​បញ្ជាក់​ថា ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ដូចជា​បងស្រី ពេជ្រ​សោភា មិន​ដែល​បោះបង់​ឡើយ​ទោះបីជា​ដឹង​ថា ​ក្តី​សុបិនទាំងនេះ ​ឆ្កួត​ឡប់​ក៏ដោយ​ ក៏​ពុំ​ព្រម​បញ្ឈប់​វា​ត្រឹមហ្នឹង​ដែរ​។ ម្យ៉ាងទៀត​អ្នក​ទាំង​អស់គ្នា​មាន​ដឹង​អត់​រាល់​យប់​មុន​ចូល​គេង​ តែងតែ​លួច​ថើប​បង ភា តាម​រយៈ​រូបថត​មួយ​សន្លឹក​នេះ​ ខំ​ថែរក្សា​រូបថត​មួយ​នេះ​ឡើង​ស្អាត ខំ​ស្រមៃថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​បាន​ជួប​បងភា ជាមិនខាន​ទោះបី​ក្តី​ស្រ​មៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង​វា​ពិបាក ​តែ​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​បាន ទោះបី​បង​ភា មិនដែល​ស្គាល់​ក្មេង​ស្រី​តូច​ម្នាក់​នេះ​ពីមុន​ទៀត​ក៏ដោយ​ ក៏​ក្មេង​ស្រី​ដែល​សុំ​គាត់​ថតរូប​មួយ​នេះ​នៅតែ​គិត​ថា ​នឹង​ធ្វើ​បាន។

សាន ស្រី​ឡៃ រំលឹក​អនុស្សាវរីយ៍​ កាលពី​១០​ឆ្នាំមុន ​គ្រា​ជួប​Coach ពេជ្រ សោភា លើកដំបូង

អតីត​បេក្ខនារី​កញ្ញា សាន ស្រី​ឡៃ បាន​បន្ត​ទៀត​ថា ដោយ​ក្តី​ស្រមៃការ​តស៊ូ​មិន​ប្រួល​ប្រែ​ទីបំផុត ក្មេង​ស្រី​ម្នាក់​នេះ​ធ្វើ​បាន​ហើយ បាន​ទាំង​ឱប បាន​ទាំង​ថើប​បាន​ទាំង​ច្រៀង​ជាមួយ​Idol របស់​ខ្លួន ក្បែរ​ក្តី​ស្រមៃ​របស់​ខ្លួន​​ ប៉ុណ្ណឹង​គឺ​អស់ចិត្ត​ហើយ​មិន​សុំ​ក្លាយ​ជា​តារា​ល្បី​អី​ទេ ​សុំ​ត្រឹម​បាន​​សម្រេច​ក្តី​សុបិន​របស់​ខ្លួន​ គឺ​អស់ចិត្ត​ហើយ​។ ដូច្នេះ​អ្នក​ទាំងអស់​ចាំ​ទុក​ថា ឲ្យ​តែ​ព្យាយាម ឲ្យ​តែ​តស៊ូ ទោះបីជា​រឿង​អ្វី​ក៏ដោយ​ក៏​យើង​អាច​ធ្វើ​បាន​ដែរ។

សាន ស្រី​ឡៃ រំលឹក​អនុស្សាវរីយ៍​ កាលពី​១០​ឆ្នាំមុន ​គ្រា​ជួប​Coach ពេជ្រ សោភា លើកដំបូង

ជា​មួយ​គ្នានេះ​កញ្ញា សាន ស្រី​ឡៃ បាន​បន្ថែម​ថា រយៈពេល​១០​ឆ្នាំ​វា​មិន​យូរ​ទេ ត្រឹមតែ​៣៦៥០ ថ្ងៃ​ប៉ុណ្ណោះ ខ្ញុំ​ដឹង​វា​យូរ វា​យូរ​បំផុត តែ​ធ្វើ​ម៉េច វា​ជា​ក្តី​ស្រមៃ គ្មាន​ការ​ជោគជ័យ​មួយ​ណា​ដែល មិន​មាន​ការ​ប្រឹងប្រែង​ឡើយ។ អត្ថបទ​មួយ​នេះ​វា​ខ្លី​ណាស់​ ខ្ញុំ​ចង់​ស្រែក​ប្រកាសប្រាប់​ពិភពលោក​ឲ្យ​បាន​ដឹង​ឲ្យ​អស់ពី​រឿង​ក្នុង​ចិត្ត​ខ្ញុំ​ថា ខ្ញុំ​ស្រឡាញ់​បង​ភា ខ្ញុំ​ស្រឡាញ់​និមិត្តរូប​របស់ខ្ញុំ​ខ្លាំង​បំផុត​៕ សាន ស្រី​ឡៃ រំលឹក​អនុស្សាវរីយ៍​ កាលពី​១០​ឆ្នាំមុន ​គ្រា​ជួប​Coach ពេជ្រ សោភា លើកដំបូង