គ្រូបង្វឹក​រុស្ស៊ី​ចេញពី​តំណែង បន្ទាប់ពី​វេ​លស៍ និង​អង់គ្លេស ដឹក​ដៃ​គ្នា​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ និពន្ធដោយ : ថ្មីៗ       June-21-2016, 10:59 am         332

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គ្រូបង្វឹក​រុស្ស៊ី​ចេញពី​តំណែង បន្ទាប់ពី​វេ​លស៍ និង​អង់គ្លេស ដឹក​ដៃ​គ្នា​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​រូបថត​៖ Euro2016/Getty Images​លោក Leonid Slutsky គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​រុស្ស៊ី បានប្រកាស​លាលែង​ពី​តំណែង  បន្ទាប់ពី​ក្រុម​បាន​ធ្លាក់​ចេញពី​យុទ្ធនាការ Euro 2016 ដោយ​បរាជ័យ​២​ប្រកួត និង​ស្មើ​១​ប្រកួត​នៅក្នុង​ពូ​ល B​។ វេ​លស៍​ដែល​បាន​យកឈ្នះ​រុស្ស៊ី ៣-០ ទទួល​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ហើយ​អង់គ្លេស បាន​លេខ​២ ក្រោយ​ស្មើ ០-០ ជាមួយ​ស្លូ​វ៉ា​គី​។​

​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី បាន​ជួប​នូវ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​គិត​ចាប់តាំងពី​ការប្រកួត​បើកឆាក​ជាមួយ​អង់គ្លេស ដោយ​ក្រុម​អ្នកគាំទ្រ បាន​បង្ក​ហិង្សា​នៅ​កីឡដ្ឋាន និង​វាយតប់​ទៅលើ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​។ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បានសម្រេច​ពិន័យ​រុស្ស៊ី ១៥​ម៉ឺន​អឺរ៉ូ ហើយ​ព្រមាន​ដកចេញ​ពី Euro 2016 ប្រសិនបើ​ក្រុម​អ្នកគាំទ្រ​នៅតែ​បន្តសកម្មភាព​ហិង្សា​របស់ខ្លួន​។​

​តាម​សម្តី​ដែល​ដកស្រង់​ដោយ BBC លោក Slutsky បាន​និយាយថា​៖ «​ខ្ញុំ​គិតថា បន្ទាប់ពី​ព្រឹត្តិការណ៍​នេះ យើង​ត្រូវការ​មនុស្ស​ផ្សេងទៀត​ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត​ធំៗ​នាពេលខាងមុខ​»​។​

​បុរស​វ័យ​៤៥​ឆ្នាំ​រូបនេះ បាន​បន្ត​តំណែង​ពី​លោក Fabio Capello កាលពី​ចុងខែ​កក្កដា កន្លងមក ដោយមាន​កិច្ចសន្យា​រហូតដល់​បញ្ច​ប់​ការប្រកួត Euro 2016 ។ លោក​ត្រូវបាន​រំពឹង​ចូលទៅ​ដឹកនាំ​ក្លិប CSKA Moscow ឡើងវិញ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ក្នុង​ក្រុម​ជម្រើសជាតិ​។​

​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ឈានចូល​ថ្ងៃ​អង្គារ វេ​លស៍ បាន​យកឈ្នះ​រុស្ស៊ី ៣-០ ដែល​សម្រេចបាន​ដោយ Aaron Ramsey, Neil Taylor និង Gareth Bale ខណៈ​អង់គ្លេស និង​ស្លូ​វ៉ា​គី បញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។ វេ​លស៍ ក្លាយជា​ក្រុម​លេខ​១​ក្នុង​ពូ​ល​ដោយមាន​៦​ពិន្ទុ អង់គ្លេស​លេខ​២​មាន​៥​ពិន្ទុ ចំណែក​ស្លូ​វ៉ា​គី ដែលមាន​៤​ពិន្ទុ ក៏​រំពឹង​ទទួលបាន​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ផងដែរ ក្នុងនាម​ជា​ក្រុម​លេខ​៣​ដែលមាន​ពិន្ទុ​ខ្ពស់​។ រុស្ស៊ី ត្រូវ​ហាលអាវ ដោយ​រកបាន​ត្រឹមតែ​១​ពិន្ទុ​ប៉ុណ្ណោះ​៕

គ្រូបង្វឹក​រុស្ស៊ី​ចេញពី​តំណែង បន្ទាប់ពី​វេ​លស៍ និង​អង់គ្លេស ដឹក​ដៃ​គ្នា​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ និពន្ធដោយ : ថ្មីៗ       June-21-2016,  10:59 am         332

គ្រូបង្វឹក​រុស្ស៊ី​ចេញពី​តំណែង បន្ទាប់ពី​វេ​លស៍ និង​អង់គ្លេស ដឹក​ដៃ​គ្នា​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ និពន្ធដោយ : ថ្មីៗ       June-21-2016,  10:59 am         332

​រូបថត​៖ Euro2016/Getty Images