បា​រ៉​ត​ក្នុង​គ្រឿង​សមុទ្រ ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ទឹកនោមផ្អែម​

តាមការស្រាវជ្រាវមួយ ថ្មីៗនេះ ក្រុមអ្នកជំនាញ បានព្រមានថា ពេលសរីរាង្គស្រូបយកច្រើន បរិមាណបារ៉តមាននៅក្នុងគ្រឿងសមុទ្រមួយចំនួន នឹងធ្វើឱ្យកើន ៦៥ភាគរយនៃគ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែមប្រភេទពីរ។ ការស្រាវជ្រាវត្រូវបានដំណើរការលើបុរស និងស្ត្រីជិត ៣.៩០០នាក់ មានអាយុពី២០-៣២ឆ្នាំ មិនកើតជំងឺទឹកនោមផ្អែម ពីឆ្នាំ១៩៨៧ និងត្រូវបានតាមដានរហូតដល់ឆ្នាំ២០០៥។ បរិមាណបារ៉ត ក្នុងក្រចកជើងរបស់ពួកគេ ត្រូវបានកំណត់ និងត្រូវបានវិភាគជំងឺទឹកនោមផ្អែម ក្នុងអំឡុងពេលស្រាវជ្រាវ។ ទំនាក់ទំនងរវាងបរិមាណបារ៉ត និងគ្រោះថ្នាក់ជំងឺទឹកនោមផ្អែមប្រភេទពីរ ត្រូវបានបង្កើត ក្រោយពេលពួកអ្នកស្រាវជ្រាវ ត្រួតពិនិត្យកត្តារស់នៅ និងរបបទទួលទាន។ នេះជាការស្រាវជ្រាវដំបូងពីទំនាក់ទំនងរវាងបារ៉ត និងជំងឺទឹកនោម ផ្អែមនៅមនុស្ស។

ពួកអ្នកស្រាវជ្រាវ បានឱ្យដឹងបន្ថែមថា ការស្រាវជ្រាវនេះ ក៏ជាការព្រមានមួយអំពីជីវជាតិ ព្រោះទទួលទានត្រីនិងសត្វមានសម្បក គឺជាប្រភពបារ៉តសំខាន់ក្នុងខ្លួន។ ពួកអ្នកមានបរិមាណបារ៉តខ្ពស់ បែរជាអ្នកមានរបៀបរបបរស់នៅល្អ ត្រឹមត្រូវជាមួយនឹងជាតិខ្លាញ់តិចក្នុងសរីរាង្គ , រង្វង់ចង្កេះតូចជាង, ហាត់ប្រាណច្រើនជាង ប៉ុន្តែបែរជាទទួលទានត្រីច្រើនជាង។ពួកអ្នកស្រាវជ្រាវចាប់អារម្មណ៍ថា ហាក់ដូចពពួកត្រី និងសត្វមានសម្បកទាំងអស់ សុទ្ធតែផ្ទុកបារ៉ត តែក៏ផ្ទុកពពួកប្រូតេអ៊ីន និងសារជាតិជីវជាតិសំខាន់ៗផ្សេងទៀត ដូចជាម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់មិនឆ្អែត Omega-3, អាចប្រឆាំងតបឥទ្ធិពលរបស់បារ៉ត ។ពពួកគ្រឿងសមុទ្រមានកម្រិតបារ៉តទាប រួមមាន បង្គា ត្រីសាល់ម៉ុន និងត្រីស្បែករអិល។ ត្រីមានបារ៉តខ្ពស់ជាង រួមមាន ត្រីដាវ និងត្រីឆ្លាម៕

ប្រភព៖ iknow

  • បា​រ៉​ត​ក្នុង​គ្រឿង​សមុទ្រ ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ទឹកនោមផ្អែម​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:សុខភាព
Tags: