​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

​​​​​​​​​​ក្រុម​ហ៊ុន​​​ជួល​ទូក​​ជិះ​កម្សាន្ត​របស់​ចិន​​មួយ​ ​​បាន​បង្កើត​​​​​ក្រុម​​​​ជួយ​សង្គ្រោះ​​​ជា​នារី​ ​ដើម្បី​​ធានា​សុវត្ថិភាព​ដល់​​​​​​​ភ្ញៀវ​ទេសចរ​​​ និង​​​ត្រូវ​ជិះ​អម​​​​ភ្ញៀវ​ណា​​​​​​​មក​លេង​តែ​ម្នាក់​ឯង។​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​ដើម្បី​​ក្លាយ​​ជា​សមាជិក​​ជួយ​សង្គ្រោះ​ ​ឬ​ Goddess Lifesavers ​​របស់​​​ក្រុម​​ហ៊ុន​​​ Gulongxia Rafting ​នៅ​ភាគ​ខាង​​​ត្បូង​​​ ប្រទេស​ចិន បេក្ខជន​ដាក់​ពាក្យ​​ជា​នារី​ទាំង​អស់​​​​ត្រូវ​​ស្លៀក​​​ឈុត​​ប៊ីគីនី​ ​រួច​​ហាត់​​​​ជា​មួយ​​​គ្រូ​​ក្បាច់​គុន​​​កុងហ្វូ ​និង​​សង្ឃ​សៅលិញ ​មុន​ពេល​​​​​ត្រូវ​​ជ្រើស​រើស​យក​។​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បេក្ខនារី​​​​​​​ខាង​ក្រោម​​នេះ​​​​ ​ត្រូវ​គេ​​សង្កេត​ឃើញ​កំពុង​​ហ្វឹក​ហាត់​​​​​ក្បាច់​គុណ​​​សម្រាប់​ការ​ពារ​ខ្លួន​​ ​និង​​អ្នក​ដ​​ទៃ​​ជា​មួយ​សង្ឃ​សៅលិញ ​កាល​ពី​ថ្ងៃ​ទី​១៧​​មិថុនា ​​​​​ក្នុង​ខេត្ត​​ក្វាងទុង។​

 

ការ​​ហ្វឹក​​ហាត់​​​​​​រយៈពេល​​​មួយ​សប្ដាហ៍​​​​​​ ​​មាន​បេក្ខជន​​ចូល​រួម​​​​​​ជាង​​ ៣០​នាក់​ ​ដោយ​​សង្ឃឹម​ថា​​​​​អាច​​ជាប់​​​​​​​​​​​​​​ជា​​​អ្នក​ជួយ​សង្គ្រោះ​​ប្រចាំ​​​​​​​​​​តំបន់​​​​ជិះ​កម្សាន្ត។ ​បេក្ខជន​​នីមួយ​​ៗ​ ​​​​ត្រូវ​ចេះ​​យ៉ាង​ហោច​ណាស់​​​​​ ២ក្បាច់​​​​ មុន​​​ឈាន​​ដល់​​វគ្គ​​ជម្រុះ​​វាយ​តម្លៃ​ចុងក្រោយ​​​ ដើម្បី​​ក្លាយ​ជា​បុគ្គលិក​របស់​​ក្រុមហ៊ុន។ ​​​​ពួក​គេ​​ភាគ​ច្រើន​​​​បាន​បញ្ចប់​​​​ថ្នាក់​មហាវិទ្យាល័យ​​​​ផ្នែក​កីឡា​ ​និង​តម្រូវ​​ឲ្យ​ចេះ​មូលដ្ឋាន​​គ្រឹះ​​​​ចំបាប់​ក្នុង​ទឹក​ទៀត​ផង​។

 

​អ្នក​នាំ​ពាក្យ​​តំបន់​ទេសចរណ៍​​ខាង​លើ​និយាយ​ថា ​សិល្បៈ​ក្បាច់​គុន​ ​និង​ចំបាប់​​ក្នុង​ទឹក​​ ​អាច​ជួយ​​​​ឲ្យ​​ពួក​គេ​​មាន​រូប​រាង​ស្អាត​​ ​រឹង​មាំ និង​ជា​​អ្នក​សង្គ្រោះ​ជីវិត​​​​ដ៏​ពូកែ​ថែម​ទៀត​។ ​នៅ​ពេល​​​​​​​​ឆ្លង​ផុត​វគ្គ​​ហ្វឹកហាត់ ​​​​​​​​ឆ្មាំ​​នារី​​ទាំង​នេះ​​នឹង​ត្រូវ​​រាប់​រង​​ជួយ​សង្គ្រោះ​​​ជីវិត​​​ភ្ញៀវ​ទេសចរ​​ជា​នារី​​ដូច​គ្នា និង​​ផ្ដល់​​ភាព​កក់​ក្ដៅ​​​​ដល់​​ពួកគេ​៕

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

 

ចុចអាន៖ អស់​ទាស់! លោក​យាយ​៨៧​ឆ្នាំ ​​បញ្ចេញ​ក្បាច់​​គុន​ កុងហ្វូ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail​​​​​​​​​​​​​​​​​
​​​​