គូបូតា​ ចែក​កាតាប និង​សម្ភារៈ​សិក្សា​ ២២.០០០ ឈុត ដល់​កុមារ​ខ្វះខាត​ទូទាំង​ប្រទេស​

ដើម្បី​រំលឹក​ទិវា​កុមារ​ឆ្នាំ​២០១៦ នៅ​កម្ពុជា និង​ទិវា​កុមារ​អន្តរជាតិ ក្រុមហ៊ុន គូបូតា ខេមបូឌា ​ថ្មីៗ​នេះ បាន​រៀបចំ​យុទ្ធនាការ​ឆ្នាំ​ទី២ របស់​ខ្លួន​គឺ «គូបូតា ចែក​រំលែក​ក្តី​សង្ឃឹម​នៃ​អនាគត» ដោយ​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ដែល​មាន​តម្លៃ​សរុប​ជា​ទឹកប្រាក់ ៣៨០ លាន​រៀល សម្រាប់​កុមារ​ដែល​ខ្វះ​ខាត និង​ស្ថិត​នៅ​តាម​តំបន់​ដាច់​ស្រយាល​នៅ​ទូទាំង​ប្រទេស។

 

គូបូតា​ ចែក​កាតាប និង​សម្ភារៈ​សិក្សា​ ២២.០០០ ឈុត ដល់​កុមារ​ខ្វះខាត​ទូទាំង​ប្រទេស​

 

លោក សំប៊ូន ជីនថាណាផុន អនុប្រធាន​ផ្នែក​លក់ និង​សេវាកម្ម​របស់​សាជីវកម្ម ស្យាម គូបូតា ថ្លែង​ថា “យុទ្ធនាការ «ចែក​រំលែក​ក្តី​សង្ឃឹម​នៃ​អនាគត» លើក​នេះ គឺ​ជា​ឆ្នាំ​ទី​ពីរ​ហើយ ដែល​សកម្មភាព​នេះ​ក្រុមហ៊ុន​ធ្វើ​ឡើង​ស្រប​តាម​គោលការណ៍​កិច្ចការ​សង្គម​នៅ​ក្នុង​តំបន់​តាម​បណ្តា​ប្រទេស​ដែល​យើង​ធ្វើ​អាជីវកម្ម រួមមាន កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ”។

 

យុទ្ធនាការ​ក្នុង​តំបន់​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម និង​រួម​ចំណែក​ជួយ​ឱ្យ​កុមារ​ទទួល​បាន​សម្ភារៈ​សិក្សា ដើម្បី​ឱ្យ​ជីវិត​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ។ ដោយ​មាន​កិច្ច​សហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា រួម​ជាមួយ​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​របស់ គូបូតា នៅ​កម្ពុជា ទើប គូបូតា អាច​ផ្តល់​អំណោយ​កាតាប និង​សម្ភារៈ​សិក្សា​ ២២.០០០ ឈុត​មាន​តម្លៃ​​សរុប​ ៣៨០ លាន​រៀល ដោយ​ចាប់​ផ្ដើម​នៅ​ខែ​មិថុនា-២០១៦ ត្រូវ​នឹង​ឱកាស​ទិវា​កុមារ​នៅ​កម្ពុជា និង​ទិវា​កុមារ​អន្តរជាតិ។

 

គូបូតា​ ចែក​កាតាប និង​សម្ភារៈ​សិក្សា​ ២២.០០០ ឈុត ដល់​កុមារ​ខ្វះខាត​ទូទាំង​ប្រទេស​

 

លោក សំប៊ូន បន្ថែម​ថា “ក្រុមហ៊ុន គូបូតា ខេមបូឌា ប្រកាន់​ខ្ជាប់​នូវ​ទស្សនវិស័យ​អាជីវកម្ម​របស់​ខ្លួន គឺ​ការ​ធ្វើ​អាជីវកម្ម​ស្រប​គ្នា​ជាមួយ​នឹង​ការ​ជួយ​ដល់​សង្គម នៅ​ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​ជួយ​លើ​វិស័យ​អប់រំ និង​កុមារ តាម​រយៈ​ការ​បង្កើត «មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​បច្ចេកវិទ្យា គូបូតា» ដោយ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បន្ថែម​លើ​គម្រោង «គូបូតា ចែក​រំលែក​ក្ដី​សង្ឃឹម​នៃ​អនាគត»។ ក្រុមហ៊ុន​តែង​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ និង​ការ​គាំទ្រ​ដល់​កុមារ និង​សង្គម ហេតុនេះ​ហើយ​ទើប​យើង​បន្ត​ធ្វើ​សកម្មភាព​ប្រចាំ​ឆ្នាំ​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម និង​ជួយ​ជំរុញ​ដល់​សកម្មភាព​ល្អៗ​របស់​មនុស្សជាតិ”៕

 

គូបូតា​ ចែក​កាតាប និង​សម្ភារៈ​សិក្សា​ ២២.០០០ ឈុត ដល់​កុមារ​ខ្វះខាត​ទូទាំង​ប្រទេស​

 

អត្ថបទ៖ ពាណិជ្ជកម្ម