ព្រះសង្ឃ​ដែល​បង្ហោះ​រូប​អាសអាភាស ត្រូវ​ទទួលពិន័យ​ហើយ (​មាន​វីដេអូ​)

6 Videos


ក្រោយពីគណៈសង្ឃនាយក បានចេញចំណាត់ការស្វែងរកព្រះសង្ឃមួយអង្គដែលបង្ហោះរូបអាសអាភាសនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៅធ្វើការសួរនាំហើយនោះ ពេលនេះ ព្រះសង្ឃអង្គនេះនឹងត្រូវទទួលពិន័យនៅថ្ងៃនេះហើយ ក្រោយពីព្រះអង្គបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើមិនគប្បី ទាំងអស់នោះមែន ។

P9

នៅក្នុងទំព័រទំនាក់ទំនងសង្គមជាផ្លូវការរបស់សាលាគណៈរាជធានីភ្នំពេញបានចេញជាព័ត៌មានឱ្យដឹងថា «សាលាគណរាជធានីភ្នំពេញសូមទូលថ្វាយ ប្រគេន និង ជម្រាបជូនថា រឿងរ៉ាវដែលទាក់ទងនឹងភិក្ខុ វ៉ា ស៊ីណាន បានបង្ហោះរូបភាពមិនគប្បី និង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សាធារណជន និង ប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ពេលនេះសាលាគណរាជធានីភ្នំពេញបានឲ្យភិក្ខុអង្គនេះលាចាកសិក្ខាបទ (សឹក) នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ ស្អែកនេះហើយ ។

ព្រះសង្ឃ​ដែល​បង្ហោះ​រូប​អាសអាភាស ត្រូវ​ទទួលពិន័យ​ហើយ (​មាន​វីដេអូ​)

អាស្រ័យហេតុនេះ សូមព្រះករុណាម្ចាស់គ្រប់អង្គ និង សាធារណជនព្រះមេត្តា និង មេត្តាជ្រាប ហើយដើម្បីរក្សាកិត្តិយសព្រះពុទ្ធសាសនា សូមកុំយករូបភាពទាំងនេះធ្វើជាកម្មវត្ថុទៀត រឿងនេះគ្រាន់តែជារឿងរបស់បុគ្គលតែប៉ុណ្ណោះ ។ (២៥៦០) 20/06/2016» ៕ ភូមិន្ទ

ព្រះសង្ឃ​ដែល​បង្ហោះ​រូប​អាសអាភាស ត្រូវ​ទទួលពិន័យ​ហើយ (​មាន​វីដេអូ​)
ព្រះសង្ឃ​ដែល​បង្ហោះ​រូប​អាសអាភាស ត្រូវ​ទទួលពិន័យ​ហើយ (​មាន​វីដេអូ​)