Barca ​ប្រាប់​ Neymar៖ តើ​ចង់​ក្លាយ​ជា​អ្នក​មាន ឬ​ចង់​រីករាយ?

Neymar ​តារា​ឆ្នើម​ក្រុម​ FC Barcelona ​​​កំពុង​មាន​ក្លឹប​ធំ​អ្នក​មាន​ច្រើន​ចាប់​អារម្មណ៍ និង​ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ខ្ពស់​ជាង​ក្លឹប​អ្នក​មាន​បុណ្យ​ទៀត។ ទទឹម​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ ក្លឹប​ Barca ក៏​មាន​ពាក្យ​១​ឃ្លា ប្រាប់​ដល់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ ដើម្បី​ពិចារណា​ផង​ដែរ​គឺ “តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន ឬ​ចង់​រីករាយ?”

 

Barca ​ប្រាប់​ Neymar៖ តើ​ចង់​ក្លាយ​ជា​អ្នក​មាន ឬ​ចង់​រីករាយ?

Neymar តារា​ឆ្នើម​ក្រុម​ FC Barcelona

 

តាម​ពិត​ Neymar បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Barcelona ដល់​ឆ្នាំ​២០២២ ​ហើយ​ ខណៈ​ដែល​ក្លឹប​​គ្រោង​នឹង​ដំឡើង​​ថ្លៃ​ឈ្នួល​ឲ្យ​រូប​គេ ​ថ្លៃ​បំផុត​លំដាប់​ទី​២ បន្ទាប់​ពី​ Lionel Messi ​​ប៉ុន្តែ​ពុំ​បាន​ចុះ​កិច្ចសន្យា​ផ្លូវការ​នៅ​ឡើយ​ទេ ដោយ​សារ​បច្ចុប្បន្ន​​​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ កំពុង​សម្រាក​លំហែ​កាយ ត្រៀម​ប្រកួត​អូឡាំពិក។

 

Barca ​ប្រាប់​ Neymar៖ តើ​ចង់​ក្លាយ​ជា​អ្នក​មាន ឬ​ចង់​រីករាយ?

 

យ៉ាងណាមិញ បើ​តាម​ប្រភព​ពី​ក្លឹប​ Barca ម្នាក់ បាន​ប្រាប់​ដល់​ Sport ថា៖ “Neymar ត្រូវ​តែ​​​ជ្រើស​រើស​រវាង​​លុយ​ ដែល​ Barca ​មិន​អាច​ផ្ដល់​ឲ្យ​គាត់​បាន ឬ​ទទួល​យក​លុយ​តិច​ជាង​នោះ ​ប៉ុន្តែ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​បាល់ទាត់​ទៀត”។

 

ក្លឹប​៣ ដែល​​ត្រៀម​ចំណាយ​លុយ​ធំ ចង់​ទិញ​យក​ប្រធាន​ក្រុម​ប្រេស៊ីល​ Neymar មាន​ Paris Saint-Germain, Manchester United និង​ Real Madrid៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English