មើល​​​ Lady Gaga​ សឹង​មិន​​ស្គាល់ ពេល​ទៅ​​ហាត់ប្រាណ​អត់​ផាត់​​មុខ​

តារា​ចម្រៀង​ចូល​ចិត្ត​តែង​ខ្លួន​ប្លែក​ៗ Lady Gaga​ បាន​​បង្ហាញ​ខ្លួន​នៅ​ក្លឹប​ហាត់ប្រាណ​​​មួយ​ឈ្មោះ Rise Nation ​នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​គ្មាន​​​ការ​តុបតែង​មុខ​អ្វី​បន្តិច​សោះ។

 

វា​ជា​រឿង​ធម្មតា​ទេ ពេល​ដែល​តារា​ល្បី​ចេញ​មក​ទី​សាធារណៈ​​តែ​មាន​អ្នក​គាំទ្រ​សុំ​ថត​និង​ចាប់​ដៃ​​ចាប់​ជើង​។ តួ​យ៉ាង Lady Gagaដែល​មាន​ឈ្មោះ​ពិត​ Stefani Germanotta ​ក៏​មិន​ខុស​គ្នា​ដែរ ត្រូវ​បាន​អ្នក​គាំទ្រ​ប្រុស​ម្នាក់​សុំ​ឱប​ ទោះ​ខ្លួន​របស់​នាង​ពោរពេញ​ដោយ​ញើស​ដ៏​ដោយ។ ការ​ចេញ​មក​ហាត់ប្រាណ​នេះ​​​ម្ចាស់​បទ “Poker Face” មិន​បាន​ផាត់​មុខ​អ្វី​ទាល់​តែ​សោះ ​ដែល​ធ្វើ​ឲ្យ​សម្រស់​របស់​នាង​ខុស​ប្លែក​​​ ពី​ពេល​ឡើង​សម្ដែង​លើ​ឆាក៕

 

មើល​​​ Lady Gaga​ សឹង​មិន​​ស្គាល់ ពេល​ទៅ​​ហាត់ប្រាណ​អត់​ផាត់​​មុខ​

 

មើល​​​ Lady Gaga​ សឹង​មិន​​ស្គាល់ ពេល​ទៅ​​ហាត់ប្រាណ​អត់​ផាត់​​មុខ​

 

មើល​​​ Lady Gaga​ សឹង​មិន​​ស្គាល់ ពេល​ទៅ​​ហាត់ប្រាណ​អត់​ផាត់​​មុខ​

 

ចុចអាន មើល​សំលៀកបំពាក់​ប្លែក​ៗ​របស់ Lady Gaga ឆ្នាំ​មុន ដើម្បី​អបអរ​គម្រប់​ខួប​៣០​ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  dailymail