នី មុន្នីនាថ ទម្លាយ​រឿង​ពិត​ផ្ទាល់ខ្លួន​!

6 Videos

ទោះបីជាមានឈ្មោះបោះសម្លេងក៏ពិតមែន តែតារាសម្តែងសម្បុរស្រអែមស្រស់ នី មុន្នីនាថ បាននិយាយថា ចាប់តាំងពីក្មេងរហូតដល់បច្ចុប្បន្ននេះ អ្នកដែលលាបថ្នាំសក់អោយនាងគឺជាឪពុករបស់នាង ព្រោះក្រុម គ្រួសាររបស់នាងក្រគ្មានប្រាក់ចូលហាង។ នេះជាសម្តីពិតរបស់ នី មុន្នីនាថ នៅក្នុងទិវាបុណ្យឪពុក ។

P9

ថ្មីៗនេះ នី មុន្នីនាថ បានរៀបរាប់ថា «ចាប់តាំងពីធំឡើងដឹងក្តីពេលណាមក ឪពុករបស់ខ្ញុំគាត់បានលាបថ្នាំ សក់អោយខ្ញុំ និង ប្អូនៗរបស់ខ្ញុំរហូត ដោយសារគ្រួសាររបស់យើងមិនមានប្រាក់សម្រាប់ចូលហាងដូចអ្នកដទៃ ទោះបីជាពេលនេះខ្ញុំធំហើយក្តី ឪពុករបស់ខ្ញុំនៅតែលាបថ្នាំសក់អោយខ្ញុំដដែល ខ្ញុំពិតជារំភើប និងសប្បាយចិត្តខ្លាំងណាស់ ដែលគាត់នៅតែញញឹម និង ផ្តល់ភាពកក់ក្តៅដល់ពួកយើងកូនៗស្រឡាញ់ប៉ាណាស់ មានអ្នកណាធ្លាប់ដូចខ្ញុំ» ។

នី មុន្នីនាថ ទម្លាយ​រឿង​ពិត​ផ្ទាល់ខ្លួន​!

នេះ ជារឿងពិតរបស់ នី មុន្នីនាថ ក្នុងនោះក៏មានការសរសើរពីសំណាក់មហាជនថា ទោះបីក្លាយជាតារា ដែលមានឈ្មោះល្បី តែតារារូបនេះ នៅតែប្រើប្រាស់ជីវិតសាមញ្ញមិនដូចតារាមួយចំនួនឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ នី មុន្នីនាថ កាន់តែមានប្រជាប្រិយភាពនៅក្នុងការងារសិល្បៈ។ ជាក់ស្តែង ក្រោយពីថតចប់រឿងភាគ «ភ្លើងស្នេហ៍ពិសឫស្យា» ដែលកំពុងបញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។

នី មុន្នីនាថ ទម្លាយ​រឿង​ពិត​ផ្ទាល់ខ្លួន​!

ពេលនេះ តារាសម្តែងរូបនេះកំពុងទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់ផលិតករជនជាតិថៃ និង បានជ្រើសរើសនាងបន្តថតរឿងភាគខ្មោច «នាងនាថ» បន្តទៀត ៕ ចេនី

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត