ហេតុផល​4​យ៉ាង​ដែលគួរ​ផ្តល់​WiFi​មិន​គិតថ្លៃ និង​មាន​ល្បឿន​លឿន​ដល់​អតិថិជន

ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម លោក​អ្នក​តែងតែ​ព្យាយាម​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​យ៉ាង​ល្អ ហើយ​អ្នក​ប្រាកដជា​ដឹង​ហើយ​ថា នេះ​គឺជា​ការ​ប្រកួតប្រជែង ។ ដូច្នេះ​ហើយ​បានជា​អាជីវកម្ម​ជា​ច្រើន​ប្រភេទ ចាប់ពី​ភោជនីយដ្ឋាន​អាហារ​រហ័ស (fast-food) រហូត​ដល់​ហាង​កាហ្វេ ហ្គា​រាស​យានយន្ដ ហាង​បោកគក់ ជាដើម​កំពុង​តែ​វិនិយោគ​បន្ថែម​ដោយ​ការ​ប្រើប្រាស់ WiFi មិន​គិតថ្លៃ​នេះ ។

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា អាជីវកម្ម​៧៤% កំពុង​តែ​ប្រើប្រាស់​គោលការណ៍​នាំ​យក​នូវ​ឧបករណ៍​របស់​ពួក​គេ​មក​ដោយ​ខ្លួនឯង ។ សម្រាប់​អាជីវកម្ម​តូច​ៗ វា​គឺជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយស្រួល ។ ការ​ផ្តល់​ជូន WiFi មិន​គិតថ្លៃ គឺ​អាច​ជួយ​បង្កើន​នូវ​ទំនុកចិត្ត​ពី​អតិថិជន ក៏​ដូច​ជា​បង្កើន​ការ​លក់​ផង​ដែរ ហើយ​និយោជិត​ក៏​អាច​ទទួល​បាន​ផលប្រយោជន៍​ដូច​គ្នា​ដែរ ។

មូលហេតុ​ចម្បង​៤​យ៉ាង​នៃ​ការ​ផ្តល់ WiFi ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​កាន់តែ​រីក​ចម្រើន រួម​មាន ៖

១-​អ្នក​នឹង​អាច​បង្កើន​ទីផ្សារ​របស់​ខ្លួន ៖
ការ​ផ្តល់​ជូន​នូវ WiFi អាច​ឲ្យ​អ្នក​លើក​ស្ទួយ​អាជីវកម្ម​របស់​ខ្លួន មុន​ពេល​ដែល​អតិថិជន​ចុះ​ឈ្មោះ​ចូល ។ ឧទាហរណ៍ ក្រុមហ៊ុន WiFi Pro មក​ពី Comcast Business បាន​អនុញ្ញាត​ឱ្យ​អាជីវកម្ម​បង្កើត​ការ​ស្វាគមន៍​ផ្ទាល់ខ្លួន ដើម្បី​ទាក់ទាញ​អតិថិជន និង​ជា​ការ​ផ្តល់​ជូន​ពិសេស​ដល់​អតិថិជន​ផង​ដែរ ។ លើស​ពី​នេះ​ទៀត អ្នកមាន​ឱកាស​ច្រើន​ដើម្បី​បង្ហាញ​ពី​យីហោ​របស់​អ្នក​ជាមួយនឹង​បណ្តាញ WiFi ដូច​ជា Sally’s Cupcakes Free WiFi ជាដើម ។

មិនតែប៉ុណ្ណោះ អតិថិជន​អាច​ធ្វើ​សកម្មភាព​ទីផ្សារ​ឱ្យ​អ្នកតា​មរយៈ​បណ្តាញ​សង្គម​ផង​ដែរ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច «check in» នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​អ្នក ឬ​ក៏​ចែក​រំលែក​នូវ​បទ​ពិសោធន៍​រូបថត​អាហារ​ជាមួយនឹង​មិត្តភក្តិ​របស់​ពួក​គេ ដែល​នេះ​បង្ហាញ​ថា ពួក​គេ​កំពុង​តែ​ជួយ​ផ្សព្វផ្សាយ​អំពី​សេវាកម្ម​ហាង​របស់​អ្នក ។

២-​អតិថិជន​នឹង​ចំណាយ​ពេលវេលា​ច្រើន​ជាងគេ​នៅ​កន្លែង​អាជីវកម្ម​របស់​អ្នក ៖
ការ​ផ្តល់​ជូន​អតិថិជន​នូវ WiFi អាច​ជួយ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ក្នុង​ហាង​របស់​អ្នក ហើយ​ចង់​ចំណាយ​ពេលវេលា​ច្រើន​ជាង​នេះ​ទៀត​នៅ​ហាង​របស់​អ្នក ។ ជា​ការ​ពិត អាជីវកម្ម​៦២% បាន​រាយការណ៍​ថា អតិថិជន​ចង់​ចំណាយពេល​ដ៏​ច្រើន​របស់​ពួក​គេ​នៅ​កន្លែង​ណា​ដែល​មាន​សេវា WiFi ពិសេស​គឺ​ហាង​ដែល​មាន WiFi ល្បឿន​លឿន​។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​ពួក​គេ​ចំណាយពេល​នៅ​កន្លែង​នោះ​កាន់តែ​ច្រើន ពួក​គេ​នឹង​ណែនាំ​មិត្តភក្តិ និង​គ្រួសារ​របស់​ខ្លួន​ឱ្យមក​កាន់​កន្លែង​អាជីវកម្ម​នោះ​ផង​ដែរ ។

៣-​ពួក​គេ​នឹង​ប្រើប្រាស់​ពេលវេលា​ច្រើន​ជាង​នេះ ៖
អ្នក​ប្រហែលជា​បារម្ភ​ថា អតិថិជន​ដែល​ប្រើប្រាស់ WiFi មិន​បាន​ចំណាយ​ប្រាក់​ទិញ​អាហារ​ឡើយ ប៉ុន្តែ​នេះ​គឺជា​ឱកាសល្អ​ដែល​ពួក​គេ​នឹង​ចំណាយ​ប្រាក់​បន្ថែម​ទៀត ។ យោង​តាម​ការ​ស្ទង់​មតិ​ទៅ​លើ​អាជីវកម្ម​តូច​ៗ​ចំនួន​ពាក់កណ្តាល​បាន​ឲ្យ​ដឹង​ថា អតិថិជន​សុខចិត្ត​ចំណាយ​ប្រាក់​បន្ថែម​នៅ​ពេល​មានការ​ផ្តល់​សេវា WiFi ឥត​គិតថ្លៃ ។ សម្រាប់​អ្នក​លក់រាយ អតិថិជន​អាច​ប្រើប្រាស់ WiFi ដើម្បី​រក​មើល​នូវ​ផលិតផល និង​អាច​ពិនិត្យ​ក្នុង​ពេលវេលា​ពិតប្រាកដ ។

៤-​អ្នក​នឹង​ចំណេញ​លើ​ការ​ប្រកួតប្រជែង ៖
មនុស្ស​ភាគច្រើន​នឹង​ផ្លាស់​ប្តូរ​ទៅ​តាម​ប្រភេទ​ដូច​ជា ហាង​កាហ្វេ ហាង​លក់​សៀវភៅ ហាង​បោកគក់​សម្លៀក​បំពាក់ អាស្រ័យ​លើ​ការ​ផ្តល់​សេវា WiFi ឥត​គិតថ្លៃ ។ ចំពោះ​អាជីវកម្ម​ណា​ដែល​ផ្តល់​សេវា WiFi ល្បឿន​លឿន នឹង​ទទួល​បាន​អត្ថប្រយោជន៍​លើស​កន្លែង​ដែល​មិន​បាន​ផ្តល់​សេវា WiFi ។ ជាក់ស្តែង អតិថិជន​រំពឹង​ថា ពួក​គេ​នឹង​ទទួល​បាន WiFi ឥត​គិតថ្លៃ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់ ។

ការ​ផ្តល់​សេវា WiFi ដោយ​ឥត​គិតថ្លៃ ហើយ​មាន​ល្បឿន​លឿន នឹង​ធ្វើ​ឲ្យ​អតិថិជន​រស់នៅ​កាន់តែ​ស្រួល​ជាង​មុន ហើយ​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​រឹតតែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ ។ ដូច្នេះ អ្នក​គួរតែ​ពិចារណា​ក្នុង​ការ​ផ្តល់ WiFi ដល់​អតិថិជន​ដើម្បី​ជួយ​ឲ្យ​អាជីវកម្ម​ដ៏​តូច​របស់​អ្នក​រីក​ចម្រើន​ទៅ​មុខ​បាន ៕