មុន​នេះ​បន្តិច ចៅក្រម​បញ្ចប់​ការ​សាកសួរ​លោក ណៃ វ៉ង់​ដា ហើយ

រាជធានី​ភ្នំពេញ ៖ ​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក លោក ណៃ វ៉ង់​ដា បាន​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ព​ន្ឋ​នាគារ​វិញ​ហើយ នៅ​វេលា​ម៉ោង​១១​និង​៤៨​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ មិថុនា ២០១៦ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​លោក​ធា​ម ច័​ន្ធ​ពិសិដ្ឋ បាន​បញ្ចប់​ការ​សាកសួរ​ពាក់​ព័​ន្ឋ​នឹង​បទ​ចោទ​សូកប៉ាន់​សាក្សី ក្នុង​សំណុំរឿង​អាស្រូវ​ផ្លូវភេទ​រវាង​លោក កឹ​ម សុខា និង កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ​ស្រី​មុំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បើ​គ្មាន​ការ​ប្រែប្រួល​ទេ ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក លោក នី សុខា ក៏​នឹង​ត្រូវ​តុលាការ​សាកសួរ​ផង​ដែរ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា​នេះ  ក្រោម​ការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ដូច​គ្នា​៕