អ្នកខ្លះ​នៅ​ច្រឡំបល់​ថា​តើ​ស៊ុត​ល្អ​ឬ​មិនល្អ​ដល់​សុខភាព​? នេះ​ជាការ​បកស្រាយ​

​    ​អត្ថប្រយោជន៍​របស់​ស៊ុត​គឺ​ពេលខ្លះ​ត្រូវបាន​បិទបាំង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ពន្លើស​លើ​គុណវិបត្តិ​របស់​វា​។ យ៉ាងណាមិញ ស៊ុតមាន​គុណសម្បត្តិ ដែល​ធ្វើឱ្យ​ពួកវា​ក្លាយជា​ម្ហូបអាហារ​មាន​សុខ​ភាពល្អ​បំផុត​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​វីតាមីន​និង​ជាតិ​រ៉ែ​ជួយ​ទប់ស្កាត់​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ស៊ុត​អាចជា​ការបន្ថែម​ក្នុង​របប​អាហារ​របស់​អ្នក​ដ៏​អស្ចារ្យ​ប្រសិនបើ​អ្នក​គិតគូរ​ពី​សុខភាព​របស់​អ្នក​។​

​    ​* ជីវជាតិ​មាននៅ​ក្នុង​ស៊ុត​
​    ​ស៊ុត ៥០ ក្រាម​មាន​សារជាតិ​ចិញ្ចឹម​ដូចជា​៖
​    ​- វីតាមីន A ៥ ភាគរយ​
​    ​- វីតាមីន D ១០ ភាគរយ​
​    ​- វីតាមីន B12 ១០ ភាគរយ​
​    ​- វីតាមីន B6 ៥ ភាគរយ​
​    ​- Selenium ២៨ ភាគរយ​
​    ​- ផូស្វ័រ ៩ ភាគរយ​
​    ​- និង វីតាមីន B2 ១៥ ភាគរយ​។​

​    ​ហើយ​ស៊ុត​ក៏មាន​ផ្ទុក​នូវ​សារធាតុ​ផ្សេងទៀត​ដូចជា វីតាមីន E, K កាលស្យូម និង​ស័ង្កសី​ផងដែរ​។ វា​មានភ្ជាប់​នូវ ៧៨ កាល់​ឡូរី ប្រូតេអ៊ីន ៦ ក្រាម និង ៣ ក្រាម​នៃ​ខ្លាញ់​សុខភាព​។​

​    ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​វា​អាចជួយ​ដល់​សុខភាព​ជារួម​ដូចជា​៖
​    ​- ការ៉ុត​និង​ស៊ុត​អាចជួយ​ដល់​សុខភាព​ភ្នែក​
​    ​- ជួយ​សម្រក​ទម្ងន់​
​    ​- ជួយ​ឆ្អឹង​រឹងមាំ​និង​សាច់ដុំ​ខ្លាំងក្លា​
​    ​- ជំរុញ​សុខភាព​ខួរក្បាល​និង រក្សា​ការគិត​រវៀសរវៃ​
​    ​- បង្ការ​ជំងឺ​បេះដូង និង​មហារីក​សុដន់​
​    ​- ជួយ​ដល់​អ្នក​ដែលមាន​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម និង​កម្រិត​ទ្រី​គ្លី​សេរី​។​

​    ​យោងតាម​ការសិក្សា​រប​ស់​គ្លីនិក Mayo មនុស្ស​នឹងមាន​សុខភាព​ល្អ ពេល​ញាំ​ស៊ុត​ចាប់ពី ៧ គ្រាប់​ឡើងទៅ​ក្នុង​មួយអាទិត្យ និង​ជួយ​ឱ្យ​មនុស្ស​គ្មាន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​។ ហើយ​ការសិក្សា​ខ្លះទៀត​បានបង្ហាញ​ថា​ការបរិភោគ​ស៊ុត​អាច​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ទៀតផង​។​

​    ​ប៉ុន្ដែ​ផ្ទុយទៅវិញ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​។ ការ​ញាំ​ស៊ុត ៧ គ្រាប់​ក្នុង​មួយអាទិត្យ​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ទៅវិញ​៕