អនាគតប្រហែលជាអាចមានមនុស្សយន្តបញ្ចុកបាយ! ជប៉ុនគ្រោងផលិតមនុស្សយន្តបម្រើមនុស្សចាស់ និងអ្នកជំងឺ

​    ​យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ក្រុមហ៊ុន​ជប៉ុន Toyota អាច​នឹង​ចាប់ផ្តើម​ផលិត​មនុស្ស​យន្ត​ទ្រង់ទ្រាយ​ធំ​ដើម្បី​ជួយ​ដល់​មនុស្ស​ចាស់​។ 

​    ​យោងតាម​លោក ហ្គី​ល ប្រា​ត (Gill Pratt) ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ក្រុមហ៊ុន​តូយ៉ូតា (TRI) បានឱ្យដឹងថា ក្រុមហ៊ុន​កំពុង​ប្រមើល​មើលទៅ​អនាគត​វែងឆ្ងាយ នៅពេល​មាន​មនុស្ស​យន្ត​ដែល​នឹង​ជួយ​ដល់​ការងារ​ក្នុងផ្ទះ​។ 

អនាគតប្រហែលជាអាចមានមនុស្សយន្តបញ្ចុកបាយ! ជប៉ុនគ្រោងផលិតមនុស្សយន្តបម្រើមនុស្សចាស់ និងអ្នកជំងឺ

​    ​លោក​ប្រា​ត​បាន​និយាយថា ក្រុមហ៊ុន​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ដូចគ្នា ដែល​ខ្លួន​ប្រើ​សព្វថ្ងៃ​ដើម្បី​ផលិត​រថយន្ត​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើត​មនុស្ស​យន្ត​តម្លៃថោក​។ 

​    ​នៅពេល​សួរ​អំពី​សក្តានុពល​សម្រាប់ Toyota ដើម្បី​ផលិត​មនុស្ស​យន្ត​សម្រាប់​ប្រើ​ក្នុងផ្ទះ លោក​ប្រា​ត​បាន​និយាយថា "​នោះ​ជា​ផ្នែក​មួយ​នៃ​អ្វីដែល​យើង​កំពុង​រុករ​កនៅ TRI"​។​

អនាគតប្រហែលជាអាចមានមនុស្សយន្តបញ្ចុកបាយ! ជប៉ុនគ្រោងផលិតមនុស្សយន្តបម្រើមនុស្សចាស់ និងអ្នកជំងឺ

​    ​យោងតាម​វេ​ប​សាយ Bloomberg លោក​ប្រា​ត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​តូ​ក្យូ​ថា "​គំនិត​របស់ខ្ញុំ​គឺថា ប្រសិនបើ​ប្រព័ន្ធ​ផលិតកម្ម​របស់ Toyota អាចអនុវត្ត​លើ​រថយន្ត​បាន ដូច្នេះ​ប្រហែលជា​វា​អាចអនុវត្ត​លើ​មនុស្ស​យន្ត​បាន​ដូចគ្នា ព្រោះ​ពួកវា​ពិតជា​ស្រដៀង​គ្នា​ណាស់​"​។ 

អនាគតប្រហែលជាអាចមានមនុស្សយន្តបញ្ចុកបាយ! ជប៉ុនគ្រោងផលិតមនុស្សយន្តបម្រើមនុស្សចាស់ និងអ្នកជំងឺ

​    ​Toyota មាន​ឧបករណ៍​ដូច​មនុស្ស​យន្ត​ឈ្មោះ R2-D2 រួចទៅហើយ ដែល​គេ​រចនា​ឡើង​ដើម្បី​ជួយ​មនុស្ស​ចាស់ មនុស្ស​ឈឺ និង​មនុស្ស​អង្គុយ​កៅអី​រុញ ក្នុងការ​លើកដាក់​រប​ស់របរ​ផ្សេងៗ​។ 

អនាគតប្រហែលជាអាចមានមនុស្សយន្តបញ្ចុកបាយ! ជប៉ុនគ្រោងផលិតមនុស្សយន្តបម្រើមនុស្សចាស់ និងអ្នកជំងឺ

​    ​ប្រព័ន្ធ​មនុស្ស​យន្ត​ជួយ​ការងារ​មនុស្ស (HSR) អាចអនុវត្ត​កិច្ចការ​ជាច្រើន​ក្នុងផ្ទះ​ដើម្បី​ជួយ​មនុស្ស​ចាស់ និង​មនុស្ស​ពិ​ការឱ្យ​រស់នៅក្នុង​ជីវិត​ឯករាជ្យ​មួយ​។ មនុស្ស​យន្ត​នេះ​អាចជួយ​រើស​របស់របរ​ដែល​ជ្រុះ​ឱ្យ​មនុស្ស យក​របស់​នៅ​ជិតៗ​ដៃ ឬ​បើក​វាំងនន​៕

ប្រភព៖ ដេលីមែល